Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ARMYs ផ្ទុះការមិនពេញចិត្ត ក្រោយឮសម្ដីប្រធានសមាគមសិល្បៈកូរ៉េឱ្យ BTS ពិចារណារឿងនេះ
តារា

ARMYs ផ្ទុះការមិនពេញចិត្ត ក្រោយឮសម្ដីប្រធានសមាគមសិល្បៈកូរ៉េឱ្យ BTS ពិចារណារឿងនេះ

អត្ថបទដោយ​៖ Gminie មិថុនា ២៣, ២០២២

ដូចដែលប្រិយមិត្តមួយចំនួនបានដឹងរួចមកហើយ កាលពីថ្ងៃទី ២២ ខែមិថុនានេះ អ្នកស្រី Lee Ja Yeon ដែលជាប្រធានសមាគមសិល្បៈអ្នកចម្រៀងប្រចាំប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយដើម្បីផ្ញើសារទៅកាន់ BTS និង ផលិតកម្ម HYBE អំពីការពិចារណាឡើងវិញពីការផ្អាកសកម្មភាពជាក្រុម (Group Hiatus)។

សេចក្តីថ្លែងការណ៍មួយនេះបានចេញគឺបន្ទាប់ពី BTS ប្រកាសថា ពួកគេនឹងសម្រាកសកម្មភាពជាក្រុម ដើម្បីមានឱកាសសម្រាប់បន្តរការរីកចម្រើនបន្ថែមទៀតក្នុងនាមជាអ្នកសិល្បៈទោល ហើយវាក៏អាចនឹងជាមូលហេតុមួយយ៉ាងសំខាន់ក្នុងការបន្តឈ្មោះ BTS ជាក្រុមបានយូរអង្វែងផងដែរ។

បើទោះបីជាព័ត៌មានមួយនេះធ្វើឱ្យ ARMYs (ជាឈ្មោះតំណាងអ្នកគាំទ្រ BTS) ជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ប៉ុន្តែពួកគេនៅតែគាំទ្រការសម្រេចចិត្តរបស់សមាជិក ហើយបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការចេញសម្ដែងជាលក្ខណៈទោល (Solo Debut) របស់សមាជិកនីមួយៗផងដែរ។

យ៉ាងណាមិញ បន្ទាប់ពី ARMYs បានឃើញសេចក្តីថ្លែងការណ៍ពីខាងសមាគមតារាចម្រៀងកូរ៉េរួចមក អ្នកគាំទ្រជាច្រើនកំពុងតែបង្ហាញភាពមិនពេញចិត្ត និង សុំកុំឱ្យពួកគេលូកដៃចូលរឿង BTS ជាពិសេសគឺគោរពនូវការសម្រេចចិត្តរឿងដែលពួកគេបានប្រកាសជាសាធារណៈមួយនេះ។

មិនតែប៉ុណ្ណោះ អ្នកគាំទ្រជុំវិញពិភពលោកបានបញ្ចេញអារម្មណ៍ និងភ្ជាប់ជាមួយនឹងឃ្លាមួយគឺ «#BTSItsOkayToRest» នៅក្នុងបណ្ដាញសង្គម Twitter ឡើងភ្លូកទឹក ភ្លូកដី រហូតជាប់ចំណាត់ថ្នាក់ទី ១ ជុំវិញភិភពលោក។ យ៉ាងណាមិញ ឃ្លាមួយនេះចង់សំដៅថា BTS គឺសមនឹងទទួលបានការសម្រាកដូចអ្វីដែលពួកគេចង់បាន៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់