ទោះបែកគ្នាយូរហើយ តែសង្សាររបស់ Aum នៅរក្សាទុករូបសង្សារចាស់មិនខ្ចីលុប
ពេលរំឭកឈ្មោះដល់កំពូលតារាស្រីលំដាប់ប្រទេស ប្រិយមិត្តប្រាកដជានឹកដល់ តារាស្រី Aum Patcharapa មុនគេ ព្រោះនាងមិនត្រឹមតែមានសម្រស់មិនចេះចាស់តាមវ័យនោះទេ តែបើនិយាយពីរឿងការងារ និង រឿងបេះដូងហាក់ដើរទន្ទឹមគ្នា ពោលគឺជោគជ័យស្ទើរតែទាំងអស់តែម្តងក្នុងមួយជីវិតរបស់នាង។
ជាក់ស្តែង បើនិយាយពីជីវិតស្នេហ៍របស់នាងជាមួយនឹងបុរសអភិជន Pok Phornprapha ពេលនេះវិញ ឃើញថា កាន់តែផ្អែមល្ហែមស្ទើរមិនរំលងមួយថ្ងៃឡើយ រហូតមហាជនអ្នកគាំទ្រទូចចង់ឃើញអ្នកទាំងពីររៀបការឆាប់ៗ បន្ទាប់ពីចំណាយពេលមើលចិត្តគ្នាអស់ជាង ៤ ឆ្នាំមកនេះ។
ដោយឡែក បើងាកទៅមើលពីជីវតឯកជនរបស់លោក Pok Phornprapha ដែលជាគូកំណាន់ចិត្តរបស់តារាស្រី Aum វិញ បើទោះបីជាលោកសាងស្នេហ៍ជាមួយអ្នកថ្មី ជាមួយកំពូលតារាស្រី Aum អស់ពេលជាច្រើនឆ្នាំហើយក៏ដោយ តែមហាជនសង្កេតឃើញថា លោកនៅតែមិនព្រមលុបរូបសង្សារចាស់របស់លោកចេញពីក្នុងគណនី IG របស់លោកឡើយ ដោយបន្សល់ទុកទាំងរូបភាពស្អិតល្មួត និង ផ្អែមល្ហែមពេញទាំងអស់មិនក្រែងចិត្តសង្សារថ្មីសោះ។
លើសពីនេះទៅទៀត សង្សារចាស់របស់លោកក៏មិនមែនអ្នកក្រៅរង្វង់សិល្បៈឯណានោះទេ ពោលគឺនាងក៏ជាតារាស្រីដែលរស់នៅទ្រនំសិល្បៈឈ្មោះថា តារាស្រី Namcha។
ជុំវិញរឿងមិនលុបរូបភាពរបស់អតីតសង្សារ លើបណ្ដាញសង្គមនេះ ត្រូវបានមហាជនមួយចំនួនគិតថា វាមិនចាំបាច់ដែលត្រូវលុបរូបទាំងអស់នោះចេញឡើយ ព្រោះវាគ្រាន់តែជាអតីតកាលប៉ុណ្ណោះ ហើយមួយវិញទៀត ពេលនេះ អ្នកទាំងពីរ បានសម្រេចចិត្តដើរផ្លូវរៀងៗខ្លួន និង កំពុងតែសាងជីវិតថ្មី យ៉ាងរីករាយជាមួយគូស្នេហ៍ថ្មីទៅហើយ៕