តារាប្រុសល្បីៗ ១០ រូប ប្រើជីវិតនៅលីវយ៉ាងរីករាយ មិនខ្វល់រឿងស្នេហា
ប្រឡូកសិល្បៈច្រើនឆ្នាំ តារាចម្រៀងប្រុសជួរមុខ ១០ ដួងនេះ នៅតែរក្សាបានប្រជាប្រិយភាពយ៉ាងច្រើនក្រាស់ក្រែលពីសំណាក់ទស្សនិកជន។ ដោយឡែក ថ្វីដ្បិតតែជោគជ័យនៅលើវិថីសិល្បៈ តែបើក្រឡេកទៅមើលជីវិតឯកជនវិញ តារាប្រុសក្នុងដួងចិត្តមហាជនទាំងនេះ ហាក់នៅតែមិនទាន់គិតគូររឿងរៀបការយកភរិយា បង្កើតកូន កសាងគ្រួសារកក់ក្ដៅផ្ទាល់ខ្លួនមួយដ៏កក់ក្ដៅ ដូចអ្នកសិល្បៈស្របាលៗគ្នាផ្សេងៗទាល់តែសោះ ខណៈតារាប្រុសស្រីជំនាន់ក្រោយៗមួយចំនួនដែលមានអាយុប្អូនៗពួកគេ ក៏បានដឹកដៃគូស្នេហ៍ចូលរោងការចង់អស់ ។
ខាងក្រោមនេះ ជាវត្តមានតារាប្រុស ដែលប្រើជីវិតនៅលីវយ៉ាងរីករាយ មិនខ្វល់រឿងស្នេហា៖
១- តារាចម្រៀង ណុប បាយ៉ារិទ្ធ
២- តារាចម្រៀង ឆន សុវណ្ណារាជ
៣- តារាចម្រៀង ហ្សូណូ
៤- តារាចម្រៀង ករុណា ពេជ្រ
៥. ពិធីករ និងតារាសម្តែង អៀង វិច្ឆ័យ
៦. តារាចម្រៀង នីកូ
៧. តារាចម្រៀង សុគន្ធ ថេរ៉ាយុ
៨. តារាសម្តែង លឹម ជាឡាយ
៩. តារាសម្តែង អេឡិច ចាន់ត្រា
១០. តារាសម្តែង អ៊ុន សុធា៕