ប្រពៃណាស់! ទោះនៅឆ្ងាយ តែ Lisa មិនដែលភ្លេចចំណាយលុយទាំងបាច់ៗ ជួយក្មេងៗ នៅស្រុកកំណើត
ជឿជាក់ថាប្រិយមិត្តភាគច្រើនមុខជាបានស្គាល់ច្បាស់ Lisa សមាជិកក្រុមចម្រៀងនារី BLACKPINK ដែលអាចច្រៀងរ៉េប និង រាំបានយ៉ាងប៉ិនប្រសប់មិនខាន។
ថ្មីៗនេះ Lisa បានធ្វើឱ្យអ្នកគាំទ្រកោតសរសើរ និង ចាប់អារម្មណ៍ជាថ្មី ក្រោយពេលនាងបានចំណាយថវិកាផ្ទាល់ខ្លួន បូករួមជាមួយមូលនិធិ NaverHappyBean ដើម្បីជួសជុលអគាររៀនចាស់ៗឡើងវិញ នៅឯសាលា Non Suwan Phitthayakhom School ក្នុងខេត្ត Buri Ram ប្រទេសថៃ។
Lisa បានបញ្ជាក់ពីគោលបំណងក្នុងការជួសជុលសាលាឡើងវិញថា ៖ «ចង់ឱ្យក្មេងៗ ទទួលបានការអប់រំ និង លេងដោយសេរី ក្នុងបរិយាកាសដែលប្រសើរជាងមុន ហើយក៏ចង់ឱ្យពួកគាត់ដើរតាមក្តីស្រមៃដោយគ្មានដែនកំណត់។ ខ្ញុំចង់ក្លាយជាអ្នកផ្តល់កម្លាំងចិត្ត និង គាំទ្រដល់ពួកគាត់ ដើម្បីឱ្យក្តីសុបិនពួកគាត់កាន់តែមានតម្លៃ»៕