ទម្លាយការពិតរបស់ Pancake កាលជិត ២០ ឆ្នាំមុន ធ្លាប់ឆ្លងកាត់រឿងទាំងនេះ រហូតជនជាតិចិនគាំទ្រភ្លូកទឹកភ្លូកដី
និយាយដល់ឈ្មោះតារាស្រី Pancake ភ្លាម ជឿជាក់ថាមហាជនប្រាកដជាបានស្គាល់ជាក់ជាពុំខាន ព្រោះនាងជាតារាសម្តែងស្រីលំដាប់ប្រទេសម្នាក់នៅក្នុងពិភពសិល្បៈថៃ បើទោះបីជាពេលនេះនាងពុំសូវលេចមុខក្នុងការសម្តែងដោយសារតែមានភារៈផ្ទាល់ខ្លួនក៏ដោយ តែគ្រប់គ្នានៅតែចង់ចាំឈ្មោះ និង ទឹកដៃការសម្តែងរបស់នាងជានិច្ច។
ពិសេស បើរំឭកពីជីវិតតារាស្រីរូបនេះនៅលើវិថីសិល្បៈកាលពីជិត ២០ ឆ្នាំមុនវិញ ជឿជាក់ថាប្រិយមិត្តខ្លះប្រហែលមិនបានជ្រាបទេថា តាមពិតទៅជីវិតរបស់នាងនៅលើវិថីសិល្បៈស្ទើរតែមិនដែលបរាជ័យ ឬ ធ្លាក់ដុនដាប់អាប់កេរ្តិ៍ឈ្មោះម្តងណាឡើយ ពោលគឺចាប់តាំងពីនាងចូលសិល្បៈនាងទទួលបានការគាំទ្រពីមហាជនជានិច្ច។
តួយ៉ាង បើងាកទៅមើលកាលពីអំឡុងឆ្នាំ ២០០៤ ឯណោះវិញ តារាស្រី Pancake ធ្លាប់ក្លាយជាតារាស្រីមុខគេបង្អស់របស់ថៃ ដែលបានចូលទៅប្រកួតបវកញ្ញាលំដាប់ពិភពលោកនៅលើឆាកអន្តរជាតិ «Model of The word» នៅក្នុងប្រទេសចិន ដោយបានជាប់ឈ្មោះជា Thai Super Model ប្រចាំឆ្នាំ ២០០៤ របស់ថៃផងដែរ។
យ៉ាងណាមិញ ដោយសារតែការប្រកួតនៅលើឆាកអន្តរជាតិនាពេលនោះ បានធ្វើឱ្យតារាស្រី Pancake មានកេរ្តិ៍ឈ្មោះ មានការគាំទ្រជាច្រើនជាពីសំណាក់ប្រជាជនចិន រហូតនាងទទួលបានពានរង្វាន់តារាស្រីឆ្នើមប្រចាំអាស៊ី ក្នុងកម្មវិធី «Huating Asain Artists Popularity Awards» ដោយមានការវ៉ូដច្រើនបំផុតពីប្រជាជនចិនថែមទៀតផង។
មួយវិញទៀត នាងក៏ក្លាយជាតារាស្រីថៃលំដាប់ទីមួយដែរ ដែលបានក្លាយខ្លួនជាតារាសម្តែងស្រីថៃដំបូងដែលមានវត្តមាននៅក្នុងរឿងប្រវត្តិសាស្រ្តរវាងថៃចិនដែលមានចំណងជើងថា «มหาราช 2 แผ่นดิน» មានន័យជាភាសារខ្មែរថា «ស្តេច ២ ផែនដី» ក្នុងចំណោមតារាថៃរាប់រយនាក់ផងដែរ៕