គង់ សុជាតិ អររំភើបកខិបកខុប ពេលកូនប្រុសច្បងនឹងចូលរោងជ័យរៀបការថ្ងៃស្អែក
មហាជនសុទ្ធតែបានជ្រាបហើយកាលពីចុងខែតុលា ឆ្នាំ ២០២០ កន្លងទៅ ពិធីការិនីអ្នកនាង គង់ សុជាតិ បានរំភើបរីករាយខ្លាំងម្ដងរួចហើយ ខណៈបានរៀបចំកម្មវិធីចូលចែចូវ កូនប្រសាស្រីឱ្យកូនប្រុសបង្កើតរបស់នាង ឈ្មោះថា ម៉ៅ សាល់ភាពបុត្រ ដែលបានរៀបចំពិធីភ្ជាប់ពាក្យដោយចាស់ទុំទាំងសង និង សាច់ញាតិបងប្អូនពេញដោយសា្នមញញឹម។
ដោយឡែក ក្រោយកូនប្រុសភ្ជាប់ពាក្យបានជិត ២ ឆ្នាំ មកដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ នេះ អ្នកនាង គង់ សុជាតិ កាន់តែបង្ហាញក្ដីរំភើបចិត្តខ្លាំង ខណៈជូនដំណឹងឱ្យដឹងថា កូនប្រុសរបស់អ្នកនាង និង អនាគតកូនប្រសាស្រី នឹងចូលរោងជ័យនៅថ្ងៃស្អែកនេះហើយ។
នេះបើតាមបណ្ដាញសង្គមរបស់ ពិធិការិនីរូបនេះ បានបង្ហោះសាររូបភាពត្រៀមរៀបការរបស់កូនទាំងពីរភ្ជាប់ជាមួយសាររៀបរាប់បង្ហាញពីចិត្តរំភើបថា ៖ «ពេលវាលាដែលរង់ចាំបានមកដល់ ពិតជាមានក្តីរីករាយ និង រំភើប ដែលស្អែកនេះជាថ្ងៃជ័យសិរីសួស្តីរបស់កូនទាំងពីរ សូមញាតិមិត្ត បងប្អូនចូលរួមជាកិត្តយសសម្រាប់ក្រុមគ្រួសាររបស់យើងខ្ញុំ»។
ក្រោយទទួលដំណឹងនេះដែរ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន បានចូលរួមសម្ដែងនូវការអបអរសាទរ និង ពាក្យពេចន៍ជូនពរជាច្រើនចំពោះថ្ងៃមង្គលរបស់កូនប្រុសរបស់អ្នកនាងផងដែរ៕