(វីដេអូ) ផ្អើលហ្វេសប៊ុកយប់មិញ! កក្ដដា សុភ័ណ្ឌ ត្រូវគេព្រួ-..ត.វា-.-យ ៣ ទល់ ១ ឡើងទ្រោមខ្លួន ហើយរយះក្បាលទៀត
អ្នកប្រើប្រាស់បណ្ដាញសង្គម កំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញវីដេអូខ្លីៗដែលគេនាំគ្នាបង្ហោះចែកចាយនៅលើបណ្ដាញសង្គម បង្ហាញពីសកម្មភាព កក្ដដា សុភ័ណ្ឌ កំពុងត្រូវមនុស្សមួយក្រុមមានគ្នា ៣ នាក់ព្រួតវាយនៅទីសាធារណៈ កាលពីយប់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញ។
ក្រោយត្រូវគេព្រួតវាយរហូតមានស្នាជាំ និង របួសទ្រោមខ្លួន នៅយប់ថ្ងៃទី ១៦ ខែមិថុនា ដដែល កក្ដដា សុភ័ណ្ឌ បានឡាយវីដេអូនិយាយក្ដែងៗថាខ្លួននឹងដាក់ពាក្យប្ដឹងទៅតុលាការដើម្បីទាមទារយុត្តិធម៌លើករណីអំពើហិង្សាមកលើខ្លួនបែបនេះ ព្រោះបើតាមវីដេអូឡាយរបស់ កក្ដដា សុភ័ណ្ឌ ក៏បានឱ្យដឹងដែរថា ក្នុងចំណោមអ្នកទាំង ៣ ដែលព្រួតវាយខ្លួននោះ ធ្លាប់មានជម្លោះជាមួយគ្នាតាំងពីប្រមាណ ២ ឆ្នាំមុនមកម្ល៉េះ។
វីដេអូហិង្សាលើរូបរាងកាយរបស់ កក្ដដា សុភ័ណ្ឌ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាចែករំលែកតៗគ្នា ដោយអ្នកខ្លះក៏អាណិតចំពោះហេតុការណ៍កើតឡើង ចំណែកអ្នកខ្លះទៀតក៏មានមតិផ្សេងៗរៀងខ្លួន។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖