ផ្ទុះសង្ស័យ ពេល វី ឌីណែត បង្ហាញរូបស្និទ្ធនឹងបុរសម្នាក់ ថែមនិយាយពាក្យប្លែក
បើនិយាយពីជីវិតស្នេហារបស់ តារាចម្រៀងស្រីល្បីឈ្មោះ វី ឌីណែត កាលពីកន្លងទៅនាងក៏ធ្លាប់ឃើញបង្ហើបខ្លះៗដែរទាក់ទងនឹងរឿងស្នេហា ប៉ុន្តែនាងហាក់ស្ងប់ស្ងាត់វិញ និងពុំដែលបានឃើញបើកបង្ហាញចំណងស្នេហ៍នឹងបុរសរូបណាលើបណ្ដាញសង្គមឡើយ។
ដោយឡែក ស្រាប់តែថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ តារាចម្រៀងស្រីរូបនេះ ហាក់មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលមែនទែន ក្រោយពីបានឃើញរូបភាពលើបណ្ដាញសង្គមរបស់នាង ថតរូបយ៉ាងស្និទ្ធស្នាលជាមួយនឹងបុរសរូបសង្ហាម្នាក់ ដែលត្រូវគេស្គាល់ថាអ្នកនិពន្ធម្នាក់ឈ្មោះ លោក អាដា សក្កដា ប្រៀបដូចគូស្នេហ៍អ៊ីចឹង។
លើសពីនេះ ឃើញថា លោក អាដា សក្កដា ថែមទាំងបានសរសេរសារភ្ជាប់ជាមួយរូបភាពគួរឱ្យសង្ស័យទៀតថា ៖ «ម្នាក់ជាអ្នកនិពន្ធ ម្នាក់ទៀតអ្នកចម្រៀង» ដោយខណៈនោះ វី ឌីណែត ក៏បានស៊ែរបន្តដោយភ្ជាប់ជាមួយសារថា ៖ «អាចគិតគូរគ្នាបាន»។
ក្រោយឃើញ វី ឌីណែត និង អ្នកនិពន្ធរូបនោះ ធ្វើការបង្ហោះរូបភាពស្និទស្នាល និងសារគួរឱ្យសង្ស័យបែបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើន មិនបង្អង់យូរស្រាប់តែចូលខមមិនព្រោងព្រាតដោយបានសម្ដែងនូវអារម្មណ៍រំភើប និង សាទរគ្រប់គ្នា ព្រោះអ្នកគាំទ្រភាគច្រើនបានគិតថា អ្នកទាំងពីរអាចនឹងមានទំនាក់ទំនងពិសេសនឹងគ្នា៕