ភ្លេចគាត់ហើយទេដឹង? អ៊ិន ហ្សូលីដា តារាចម្រៀងជំនាន់ឆ្នាំ ៩០ ជាង បាត់មុខឈឹង តាមពិតកំពុងរស់នៅប្រទេសនេះ
ថ្ងៃនេះ យើងនឹងនាំប្រិយមិត្តមកដឹងរឿងរ៉ាវអតីតតារាចម្រៀងដ៏ល្បីល្បាញតាំងពីទសវត្សរ៍ ៩០ ជាងមួយដួងទៀតហើយ នោះគឺអ្នកនាង អុិន ហ្សូលីដា ថាតើបច្ចុប្បន្ននេះតារារូបនេះរស់នៅទីណា និង សុខទុក្ខយ៉ាងណាទៅហើយ?
បើនិយាយដល់អ្នកនាង អុិន ហ្សូលីដា អ្នកគាំទ្រមួយចំនួនប្រាកដជាស្គាល់មិនខាន ព្រោះអ្នកនាងជាតារាចម្រៀងល្បីម្នាក់ជំនាន់ឆ្នាំ ១៩៩០ ជាង។ អ្នកនាង អ៊ិន ហ្សូលីដា បានចូលប្រឡូកក្នុងពិភពសិល្បៈនៅក្នុងឆ្នាំ ១៩៩៣ តាមរយៈការប្រឡងចម្រៀងនៅក្នុងស្ថានីយទូរទស្សន៍ជាតិ ដែលបានទទួលជ័យលាភីលេខ ១ ជំនាន់គ្នាជាមួយនឹងតារាចម្រៀង ឡាយ លក្ខិណា ដែលពេលនោះតារាចម្រៀង ឡាយ លក្ខិណា ទទួលបានចំណាត់ថ្នាក់លេខ ២។
ក្រោយមកនៅក្នុងឆ្នាំ ១៩៩៤ អ្នកនាង អុិន ហ្សូលីដា ប្រឡងចម្រៀងទទួលបានចំណាត់លេខ ១ ជាលើកទីពីរនៅសាលាអាឡាយ៉ង់ ដោយទទួលបានសំបុត្រយន្តហោះទៅលេងនៅទីក្រុងប៉ារីស ចំនួន ៣ ខែ។ បន្ទាប់មកអ្នកនាង អុិន ហ្សូលីដា បានចាកចេញពីប្រទេសកម្ពុជា ទៅរស់ឯសហរដ្ឋអាមេរិក តាំងពីឆ្នាំ ១៩៩៥ ដោយគិតមកដល់ពេលនេះគឺមានរយៈពេលជិត ៣ ទសវត្សរ៍មកហើយ ដែលតារារូបនេះចាកឆ្ងាយពីប្រទេសកម្ពុជា រហូតធ្វើឱ្យអ្នកគាំទ្រមួយចំនួនធំអាចភ្លេចមុខ និង ភ្លេចឈ្មោះនាងទៅហើយ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នតារារូបនេះកំពុងតែរស់នៅឯសហរដ្ឋអាមេរិកយ៉ាងមានសុភមង្គលជាមួយគ្រួសារ ហើយសព្វថ្ងៃនេះអ្នកនាង អុិន ហ្សូលីដា មានកូនស្រីពីរនាក់ កូនស្រីទីមួយអាយុ ១២ ឆ្នាំ និង កូនស្រីទីពីរអាយុជិត ៩ ឆ្នាំ៕
ប្រភព ៖ Movie star Research