ចាំគាត់ទេ? អ្នកនាង ចិន្តា រ៉ាវី សមាជិកក្រុមចម្រៀង «ស្រមោចក្រហម» បាត់មុខច្រើនឆ្នាំ សម្រស់នៅតែស្អាត
ប្រិយមិត្តប្រាកដជាបានចាំ និង ស្គាល់អ្នកនាង ចិន្តា រ៉ាវី មិនខាន ដោយអ្នកនាងគឺជាអតីតសមាជិកក្រុមចម្រៀង «ស្រមោចក្រហម» និង ជាតារាសម្ដែងខារ៉ាអូខេមួយរូប ដែលមានភាពល្បីល្បាញកាលពីអំឡុងឆ្នាំ ២០០៣ រហូតដល់អំឡុងឆ្នាំ ២០១២។
អ្នកនាង ចិន្ដា រ៉ាវី បានប្រឡូកក្នុងពិភពសិល្បៈអស់រយៈពេលប្រមាណជិត ១០ ឆ្នាំ គិតចាប់តាំងពីបង្កើតក្រុមចម្រៀង ឆ្នាំ ២០០៣ រហូតដល់ឆ្នាំដែលអ្នកនាងបានប្រកាសផ្អាកឆ្នាំ ២០១២ ប៉ុន្តែក្រោយមកនៅឆ្នាំ ២០១៧ អ្នកនាង ចិន្ដា រ៉ាវី បានប្រកាសចូលសិល្បៈវិញ តាមរយៈក្រុមតារាខ្មែរ popular។ យ៉ាងណាមិញ បន្ទាប់ពីប្រកាសចូលសិល្បៈវិញ កេរ្តិ៍ឈ្មោះរបស់តារាស្រីរូបនេះហាក់នៅទ្រឹង និង ស្ងប់ស្ងាត់ទៅរហូតដល់សព្វថ្អៃនេះ។ ក្រោយស្ងប់ស្ងាត់ពីសិល្បៈនោះ គេបានដឹងថា អតីតតារាចម្រៀងសមាជិកក្រុម «ស្រមោចក្រហម» រូបនេះមានក្រៅពីការងារសិល្បៈជាអ្នកប្រកបរបររកសុីម្នាក់ ដែលបន្តធ្វើរហូតមកដល់បច្ចុប្បន្ន។
យ៉ាងណាមិញ បើយើងក្រឡេកទៅមើលសម្រស់អតីតតារាស្រីក្នុងក្រុមចម្រៀង «ស្រមោចក្រហម» ចិន្តា រ៉ាវី ក្នុងពេលបច្ចុប្បន្ន និង កាលពីអតីតវិញ ហាក់មិនសូវប្រែប្រួលខ្លាំងនោះទេ ដោយអ្នកនាងនៅតែអាចរក្សាបាននូវសម្រស់ឱ្យនៅតែស្រស់ស្អាតដដែល ទោះបីជាពេលនេះនាងមានវវ័យជ្រេទៅហើយក្តី។
គួររំឭកផងដែរថា «ស្រមោចក្រហម» គឺជាក្រុមចម្រៀងនារីមួយដែលមានឈ្មោះល្បីល្បាញខ្លាំងកាលពីអំឡុងឆ្នាំ ២០០៣ ដោយក្រុមនេះមានសមាជិក ៣ នាក់ រួមមាន អ្នកនាង កែវ ពីណាលី អ្នកនាង ឌី លីណា និង អ្នកនាង ចិន្ដា រ៉ាវី។ បន្ទាប់ពីក្រុមចម្រៀងនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៣ រួចនោះ មិនប៉ុន្មានឆ្នាំក្រោយមក ក្រុមនេះក៏បានរំសាយទៅវិញ បន្ទាប់ពីអ្នកនាង កែវ ពីណាលី បានរៀបការចេញទៅរស់នៅក្រៅប្រទេសនោះ៕
ប្រភព ៖ Movie star Research