Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 Ter ធ្លាប់ឆ្លើយផាំងៗ ពេលគេសួរក្រុមគ្រួសារសងខាងគិតយ៉ាងម៉េចចំពោះស្នេហាជាមួយ Mai?
តារា

Ter ធ្លាប់ឆ្លើយផាំងៗ ពេលគេសួរក្រុមគ្រួសារសងខាងគិតយ៉ាងម៉េចចំពោះស្នេហាជាមួយ Mai?

អត្ថបទដោយ​៖ Sorphors វិច្ឆិកា ២០, ២០២២

រំឭកដល់ឈ្មោះតារាស្រី Mai Davika និង អ្នកកំលោះសង្ហា Ter Chantavit ប្រិយមិត្តប្រាកដជាដឹងភ្លាមថា អ្នកទាំងពីរជាគូស្នេហ៍នឹងគ្នា។ ពិសេស បើគិតមកត្រឹមពេលនេះរយៈពេល ៥ ឆ្នាំទៅហើយ ដែលអ្នកទាំងពីរបានចាប់ដៃគ្នាសាងស្នេហាយ៉ាងផ្អែមល្ហែមដោយបើកចំហតែម្តង។

លើសពីនេះទៅទៀត អ្វីដែលសំខាន់ថ្មីៗនេះ មហាជនហាក់ចាប់អារម្មណ៍ជាខ្លាំងទៅលើគូស្នេហ៍អ្នកទាំងពីរ ខណៈតារាស្រី Mai បង្ហាញចិញ្ចៀនពេជ្រនៅលើដៃឆ្វេង ដែលធ្វើឱ្យអ្នកគាំទ្រយល់ច្រឡំថា ជាចិញ្ចៀនដែល Ter បំពាក់ឱ្យ ឬ យ៉ាងណា? តែការពិតទៅវាជាកាដូដែលតារាស្រី Mai ទិញឱ្យខ្លួនឯងសោះ។

យ៉ាហណាមិញ បន្ទាប់ពីលេចរឿងចិញ្ចៀន ក៏ដូចជាចចាមអារាមថាលោក និង គូស្នេហ៍មានដំណឹងល្អ ស្រាប់តែ Ter បានលេចមុខបង្ហើបរឿងរ៉ាវស្នេហ៍របស់លោក ក៏ដូចជារឿងគ្រួសារទាំងសងខាងប្រាប់ដល់អ្នកគាំទ្រ និង អ្នកសារព័ត៌មានបានជ្រាបកាលពីពេលកន្លងថា Mai ជានារីម្នាក់ដែលលោកគិតថាជាគូអនាគតរបស់លោក ហើយបើនិយាយពីរឿងចិញ្ចៀនវិញ ប្រសិនបើថ្ងៃនោះនឹងមកដល់ លោកប្រាកដជាត្រូវឱ្យកាដូធំជាងអ្វីដែលម្ចាស់ខ្លួនគេទិញឱ្យខ្លួនឯងហើយ។

ចំណែករឿងគ្រួសារ Ter ក៏បានទម្លាយបន្ថែម បន្ទាប់ពីអ្នកសារព័ត៌មានសួរទៅកាន់លោកថា តើគ្រួសារទាំងសងខាងយល់យ៉ាងម៉េចដែរ ខណៈដឹងថាអ្នកទាំងពីរមានទំនាក់ទំនងនឹងគ្នា?

ភ្លាមនោះ Ter ក៏បានឆ្លើយដោយមិនលាក់លៀមថា គ្រួសារទាំងសងខាងបានដឹងឮហើយ។ ដោយឡែក លោកក៏បានជួបជាមួយគ្រួសារខាងតារាស្រី Mai ហើយដែរ ដោយលោកឃើញថាគ្រួសាររបស់ Mai នៅបង្ហាញក្តីបារម្ហ ហួងហែងដល់កូនស្រីនៅឡើយ តែទោះជាយ៉ាងណាលោកបានសន្យា និង សម្តែងឱ្យគ្រួសារខាងស្រីឃើញ និង ជឿជាក់លើរូបលោកថា លោកពិតជាអាចមើលថែកូនស្រីរបស់លោកទាំងពីរបាន មិនថាមានរឿងអ្វីកើតឡើងក៏ដោយនោះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់