ទម្លាយការពិត ១១ យ៉ាងរបស់ក្រុម BTS ដែល ARMY មួយចំនួនមិនទាន់បានដឹង
ក្រុមចម្រៀងកូរ៉េបុរស BTS បានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដែលស្ថិតក្រោមដំបូលរបស់ផលិតកម្ម Bighit Music។ ចាប់តាំងពី debut មកក្រុមចម្រៀងមួយនេះ បានសាងកេរ្តិ៍ឈ្មោះភាយសាយដ៏មានឥទ្ធិពល និង មានប្រជាប្រិយភាពមួយទូទាំងសកលលោក។ យ៉ាងណាមិញ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកពីការពិតមួយចំនួនរបស់សមាជិកនីមួយៗរបស់ BTS ជូនប្រិយមិត្តដើម្បីជ្រាបកាន់តែច្បាស់ ៖
១. ក្រុមចម្រៀង BTS ប៊ិះនឹងមានឈ្មោះថា «BPB» ដែលមានន័យពេញគឺ Bulletproof Boys តែត្រូវបានប្ដូរទៅ BTS វិញនៅពាក់កណ្ដាលឆ្នាំ ២០១១។
២. J-Hope ធ្លាប់បានឈ្នះការប្រកួតមួយក្នុងផលិតកម្ម JYP ប៉ុន្តែចូលហ្វឹកហាត់នៅក្នុងផលិតកម្ម Bighit វិញ។
៣. Jin ធ្លាប់បានប្រឡងចូលផលិតកម្ម SM មុនចូលមកហ្វឹកហាត់ក្នុងផលិតកម្ម Bighit។
៤. Suga ធ្លាប់មានបំណងចង់សាក់ ប៉ុន្តែសម្រេចចិត្តថាមិនសាក់វិញ ព្រោះលោកគិតថាវាអាចនឹងប៉ះពាល់ដល់ការធ្វើការងារសង្គមនាពេលអនាគត (ដូចជាការបរិច្ចាគឈាមជាដើម)។
៥. Jimin, J-Hope, Jungkook, និង Suga ធ្លាប់ជាអ្នករាំខាងក្រោយរបស់ក្រុមស្រីមួយកំឡុងពេលហ្វឹកហាត់។
៦. Jin ធ្លាប់ជាមិត្តរួមថ្នាក់ជាមួយនឹង Mitchell Hope ដែលជាតួឯងក្នុងរឿង DESCENDANTS។
៧. ឪពុករបស់ J-Hope គឺជាគ្រូអក្សរសាស្ត្រនៅវិទ្យាល័យ គុកចេ ខេត្តក្វាងជូ។
៨. Jin ធ្លាប់ធ្វើជាម៉ូឌែលរបស់គ្រឿងសម្អាង Etude House ពេលមុន debut។
៩. Melody របស់បទ «Blood Swear and Tear» គឺ Jimin ជាអ្នកនិពន្ធ។
១០. Namjoon (RM) ធ្លាប់ពិភាក្សាជាមួយសាស្ត្រាចារ្យផ្នែកយេនឌ័រមុនចេញបទចម្រៀង ដើម្បីបញ្ជាក់ថាបទនោះនឹងមិនប៉ះពាល់អារម្មណ៍អ្នកស្ដាប់។
១១. RM ធ្លាប់និពន្ធចម្រៀងទាក់ទងនឹង bisexual ដែលមានចំណងជើងថា «Party XOXO» សម្រាប់ក្រុមចម្រៀង Glam៕