(វីដេអូ) កូនស្រី នី រតនា ទើបអាយុជាង ២ ខួប ចេះនោះចេះ ហើយគួរឱ្យក្នាញ់ណាស់
តារាចម្រៀង នី រតនា និង ភរិយា បានរៀបការយ៉ាងហ៊ឹកហាក់កាលថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩ ហើយបន្ទាប់ពីរៀបការរួច ពួកគេក៏ទទួលបានកូនស្រីជាចំណងដៃម្នាក់យ៉ាងស្រស់ស្អាត និង គួរឱ្យស្រឡាញ់ខ្លាំង ដោយបានដាក់ឈ្មោះ នីវណ្ណ មែលឡានី។
យ៉ាងណាមិញ ធ្មេចបើកៗមកដល់ពេលនេះកូនស្រីដំបូងជាទីស្រឡាញ់របស់តារាចម្រៀង នី រតនា និង ភរិយា មានអាយុប្រមាណជាង ២ ខួបហើយ។ អ្វីដែលចាប់អារម្មណ៍ កាន់តែធំកូនស្រីតូចរបស់ នី រតនា កាន់តែគួរឱ្យស្រឡាញ់ និង ក្នាញ់ខ្លាំងឡើង បន្ទាប់ពីបានឃើញសកម្មភាពប្រចាំថ្ងៃរបស់នាងតូចតាមរយៈបណ្តាញសង្គម ទាំង Tiktok និង ហ្វេសប៊ុក។
ជាក់ស្តែង វីដេអូថ្មីមួយរបស់នាងតូច មែល ដែលតារាចម្រៀង នី រតនា ទើបតែបង្ហោះនាពេលកន្លងមកនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឃើញនាងតូច មែល ចេះនិយាយមួយម៉ាត់ៗលេងសើចជាមួយឪពុកម្តាយ ឃើញហើយក៏កាន់តែគួរឱ្យក្នាញ់លើសដើម។ ចង់ដឹងថា នាងតូច មែល គួរឱ្យក្នាញ់ខ្លាំងយ៉ាងណា ទៅមើលវីដេអូខាងក្រោមទាំងអស់គ្នា ៖