Nicholas Tse ចូលវ័យ ៤២ ឆ្នាំហើយ តែជះភាពសង្ហាអស់ទាស់
កាលពីខែឧសភា ឆ្នាំ ២០២២ កន្លងទៅ តារាប្រុសសម្បូរទេពកោសល្យ Nicholas Tse ត្រូវបានអ្នកគាំទ្រកត់សម្គាល់ឃើញថា លោកមានរូបរាងមាំសាច់ដុំកង់ៗទាំងដែលពេលនេះ លោកមានអាយុជិតចូល ៤២ ឆ្នាំទៅហើយ។
នេះបើមើលតាមរូបភាពដែលថតក្នុងអំឡុងពេលថតរឿង តារាសម្ដែងប្រុសរូបនេះបានបង្ហាញដើមទ្រូងមានសាច់ដុំពោះកង់ៗ និង មើលទៅដើមដៃរបស់លោកឡើងមាំ។ ភ្លាមៗនោះ ទស្សនិកជនដែលជាអ្នកគាំទ្ររបស់លោក បានលើកសរសើរយ៉ាងខ្លាំង ដោយសារតែ Nicholas Tse មានវ័យរាងជ្រេបន្តិចហើយ ប៉ុន្តែរាងរបស់លោកគឺនៅតែមាំមួនដដែល មិនបណ្តោយតាមអាយុទាស់តែសោះ។
គួររំឭកផងដែរ បច្ចុប្បន្ននេះ Nicholas Tse បានកំពុងថតសម្ដែងរឿងថ្មី។ ដោយកន្លងមក តារាប្រុសរូបនេះក៏ធ្លាប់បានបង្ហាញរូបភាពអំពីការរងរបួសដៃ ខណៈពេលថតសម្ដែងក្នុងឈុតឆាកវាយប្រហារ ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភមិនតិចទេកាលពីលើកមុន៕