ពោះម៉ាយ Songkarn ស្រឡាញ់ Matt ខ្លាំង ដល់ថ្នាក់សូម្បីរឿងតូចតាចរបស់ស្រីៗ ក៏ធ្វើឱ្យផ្ទាល់ដៃ
រំឭកដល់ឈ្មោះតារាស្រី Matt Peranee ពេលណា ប្រិយមិត្តប្រាកដជាបានស្គាល់ភ្លាម ព្រោះអ្នកណាៗក៏ដឹងដែរថា នាងគឺជាគូស្នេហ៍លោក Songkarn អតីតស្វាមីរបស់តារាស្រីរៀមច្បង Aff Tasaorn។ បន្ទាប់ពីសាងស្នេហ៍ជាមួយហាយសូរពោះម៉ាយបានជាង ៥ ឆ្នាំរួចមក Matt ហាក់ជួបរឿងរ៉ាវរិះគន់មិនចេះចប់ឡើយ តែនាង និង ហាយ Songkarn រូបនេះនៅតែដឹកដៃគ្នាឆ្លងកាត់រឿងទាំងនោះបាន។
បើងាកទៅមើលពីជីវិតស្នេហ៍របស់អ្នកទាំងពីរពេលនេះវិញ ហាក់កំពុងតែធ្វើឱ្យមហាជនខ្លះលួចច្រណែនមិនស្ទើរនោះឡើយ ក្រោយពីឃើញរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកបង្ហាញជាបន្តបន្ទាប់លើបណ្តាញសង្គម។
ជាក់ស្តែង នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ បន្ទាប់ពីជាមុខរបួសមិនបានប៉ុន្មាន Songkarn បានធ្វើឱ្យនារីៗច្រណែននឹង Matt ទៀតហើយ ព្រោះនាងមិនត្រឹមតែបានបុរសដូចជាលោកចាំយល់ចិត្តគ្រប់ពេលនោះទេ សូម្បីតែរឿងផាត់មុខឱ្យសង្សារបណ្តូលចិត្តក៏លោកអាចធ្វើបានដែរ រហូត Matt លាន់មាត់ពោលពាក្យយ៉ាងដូច្នេះថា ៖ «អ្នកទាំងអស់គ្នា សង្សារខ្ញុំផាត់មុខស្អាតទេ?»។
ដោយឡែក មហាជនគ្រាន់តែបានឃើញដូច្នេះ ម្នាក់ៗហាក់កួចចិត្តសរសើរនឹង Matt ព្រោងព្រាត ព្រោះមិនត្រឹមបានគូស្នេហ៍ជាអ្នកមាននោះទេ តែបើនិយាយពីរឿងយកចិត្តក៏មិនចាញ់គូស្នេហ៍ដទៃនោះឡើយ៕