(វីដេអូ) យក់ ថិតរដ្ឋា យកបទ «ភ្លើង» មកច្រៀងផ្ទាល់ នៅតែពីរោះខ្លាំងដដែល
ប្រិយមិត្តដែលនិយមតាមដានចូលចិត្តកំពូលតារាចម្រៀង យក់ ថិតរដ្ឋា ប្រាកដជាធ្លាប់ស្ដាប់បទចម្រៀងចាស់ៗរបស់នាងជាក់ជាមិនខាន ដែលកាលនោះ បទចម្រៀងបែបមនោសញ្ចេតនារបស់តារាស្រីរូបនេះ ទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជន ហើយមកដល់បច្ចុប្បន្នបើគេត្រឡប់ទៅស្ដាប់បទចម្រៀងទាំងនោះឡើងវិញ គឺនៅតែដក់ជាប់ក្នុងក្រអៅបេះដូងអ្នកគាំទ្រជានិច្ច។
យ៉ាងណាមិញ ថ្មីៗនេះ យក់ ថិតរដ្ឋា ហាក់បានអូសដួងចិត្តអ្នកគាំទ្រឱ្យត្រឡប់ទៅរកអារម្មណ៍រំភើបមួយកាលពីអតីតកាល ដោយនាងបានលើកយកបទចម្រៀង «ភ្លើង» និង បទ «ជំនាញក្បត់» មកបកស្រាយផ្ទាល់នៅក្នុងកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍មួយ។
ដ្បិតថាបទចម្រៀងនេះបានចេញច្រើនឆ្នាំហើយក៏ដោយ ប៉ុន្ដែនៅពេលកំពូលតារាចម្រៀងស្រីរូបនេះ លើកយកមកច្រៀងឡើងវិញ ពិតជាពីរោះជ្រាបដល់ក្រអៅបេះដូងអ្នកគាំទ្រ ជាពិសេសអ្នកស្រឡាញ់បទចម្រៀងទាំង ២ បទនេះ ស្ដាប់លន្លង់លន្លោចហាក់វិលទៅរកអតីតកាលកាលពីប៉ុន្មានឆ្នាំមុនអ៊ីចឹង។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖