បងប្រុស Tangmo ដាក់ផាំងៗ ក្រោយហ្វេសប៊ុក Tangmo ចាប់ផ្តើមសកម្មឡើងវិញ
ចាប់តាំងពីរាត្រីថ្ងៃសៅរ៍ ទី ២១ ខែឧសភា ឆ្នាំ ២០២២ កន្លងមកនេះ ហ្វេសប៊ុករបស់តារាស្រី Tangmo ដែលបានបាត់បង់ជីវិត ដោយសារធ្លាក់ពីលើទូកចូលទន្លេចៅផាយ៉ា បានសកម្មឡើងវិញ ដោយបង្ហោះរូបភាព វីដេអូ និង សារចម្លែកជាច្រើន។
មកទល់ពេលនេះ គេមិនទាន់ដឹងទេថា គណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ តើអ្នកណាជាអ្នកលេងនៅឡើយទេ? ដោយក្រុមមិត្តភក្តិជិតស្និទ្ធ និង គ្រួសារ Tangmo ម្នាក់ៗសុទ្ធតែបកស្រាយថាមិនដឹង ហើយខ្លួនមិនមែនជាអ្នកលេងនោះឡើយ។
ក្រោយដឹងដំណឹងនេះ បងប្រុសរបស់ Tangmo ក៏បានចេញមុខពោលពាក្យថា ៖ «ហ្វេសប៊ុករបស់ប្អូនស្រីខ្ញុំពិតមែន តែខ្ញុំមិនដឹងទេថាអ្នកណាអ្នកលេង ហើយអ្នកជាអ្នកណា តែថាបើមានរបស់ល្អ ចាត់ដាក់ឱ្យអស់មក ដាក់ឱ្យខ្លាំងៗទៅ»៕
ប្រភព៖ Kapook