ក្តៅៗ! រូបភាព Tangmo របួសស្នាមពេញមុខត្រូវទម្លាយទៀតហើយ ជាមួយ Caption ឡើងក្តៅឆួល
ថ្មីៗនេះ មហាជនស្ទើរតែទូទាំងប្រទេសថៃ បាន និង កំពុងតែជ្រួលច្របល់ស្ទើរឈរជើងមិននឹងឡើយ បន្ទាប់ពីឃើញរូបភាពរបស់ Tangmo ជាច្រើនសន្លឹកបានង្ហោះឡើងនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់នាងដែលមានឈ្មោះថា ៖ «Happy Melon Pacharaweeraphong»។
យ៉ាងណាមិញ គណនីខាងលើបង្ហោះរូបភាពមិនបានប៉ុន្មាន ស្រាប់តែត្រូវបានប្លុកចោលដោយមិនដឹងមូលហេតុ។ បើទោះបីជាគណនីពិតរបស់នាងត្រូវបានប្លុកចោលក៏ពិតមែន តែរឿងនេះនៅតែមិនចប់ឡើយ គណនីថ្មីត្រូវបានបង្កើតឡើងមួយទៀតដែលមានឈ្មោះថា ៖ «Happy Melon Official»។
បន្ទាប់ពីគណនីថ្មីត្រូវបានបង្កើតឡើងភ្លាម រូបភាពប្លែកៗរបស់ Tangmo ត្រូវបានបង្ហោះជាបន្តបន្ទាប់ ស្ទើរតែធ្វើឱ្យមហាជនអ្នកតាមដានដាច់បាយដាច់ទឹក ព្រោះត្រឹមរយៈពេលជាង ២ ថ្ងៃសោះ រូបភាពរបស់នាងលោតឡើងពេញបណ្តាញសង្គម មិនថាសកម្មភាពលើទូក ឬ សំឡេងសារប្លែកៗផ្សេងៗនោះទេ។
ដោយឡែក នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ គណនីថ្មីឈ្មោះ «Happy Melon Official» ស្រាប់តែបង្ហោះរូបភាពរបស់ Tangmo មួយសន្លឹកទៀតទាំងព្រឹកផ្អើលអ្នកគាំទ្រ ដែលរូបភាពនោះ Tangmo ហាក់ត្រូវបានគេវាយធ្វើបាប ព្រោះមានស្នាមជាំខៀវពេញមុខមាត់ខុសធម្មតា។
ជាពិសេស ក្នុងការបង្ហោះរូបភាពដ៏សែនសង្វេគនេះដែរ បើងាកទៅមើលខេបសិនវិញក៏ញាក់មិនធម្មតាដែរ ដោយមានក៏សរសេរភ្ជាប់ជាមួយរូបភាពថា ៖ «សភាពខ្ញុំនៅថ្ងៃដែលត្រូវគេធ្វើបាបរាងកាយ តើវាជាស្នាដៃអ្នកណា? ប្រាប់បានទេអាមិត្តសម្លាញ់?
យ៉ាងណាមិញ រឿងរ៉ាវដ៏សែនក្តៅគគុកមួយនេះ បាន និង កំពុងតែផ្ទុះឡើងជាបណ្តើរហើយ ហើយក៏នៅពុំទាន់គ្មាននរណាដឹងទេថា រូបភាពទាំងអស់នោះអ្នកណាជាអ្នកបង្ហោះឱ្យពិតប្រាកដ៕