ផ្ទុះការសរសើរ រូបភាព ២ សន្លឹករបស់ ទេព បូព្រឹក្ស ក្រោយកែច្រមុះ ប្លែកស្អាតខ្លាំង
ពិតណាស់ មហាជនអ្នកគាំទ្ររបស់តារាចម្រៀង ទេព បូព្រឹក្ស កំពុងមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងការបង្ហាញរូបសម្រស់ថ្មីយ៉ាងជឿជាក់របស់នាង បន្ទាប់ពីវះកាត់កែកុនច្រមុះបន្ថែមជាលើកទី ២ ដែលមើលទៅប្លែកខ្លាំង ខ្ទង់ច្រមុះខ្ពស់ជាងមុខសមទម្រង់មុខមាត់នាង ដោយកាន់តែលើកសម្រស់របស់នាង ស្រស់ស្អាត់ប្លែកតែម្ដង។
ដោយឡែក បន្ទាប់ពីបង្ហាញសម្រស់ថ្មីក្រោយវះកាត់យ៉ាងជឿជាក់កាលពីប៉ុន្មានថ្ងៃមុន ថ្មីៗនេះ កញ្ញា ទេព បូព្រឹក្ស កាន់តែឆក់បានការចាប់អារម្មណ៍ និង ផ្ទុះការសរសើរខ្លាំងពីអ្នកគាំទ្រ ក្រោយពីនាងបញ្ចេញរូបភាព ២ សន្លឹក តុបតែងខ្លួនឈុតក្រហម ថតរូបស្ទីលថ្មីបែបគួរឱ្យស្រឡាញ់ជាមួយទម្រង់មុខថ្មីប្លែកនេះ ដែលមើលទៅនាងស្អាតខ្លាំងប្រៀបដូចតុក្កតាអ៊ីចឹង។
ជាមួយគ្នានោះដែរ ទេព បូព្រឹក្ស ក៏បានប្រាប់អ្នកគាំទ្ររបស់នាងឱ្យដឹងថា នេះជាការផ្លាស់ប្ដូរនៃរូបសម្រស់បន្តិចបន្តួចសម្រាប់ឆ្នាំ ២០២២ នេះ។ ដោយឃើញថាពិតជាការផ្លាស់ប្ដូរនៃរូបសម្រស់ថ្មីប្លែកភ្នែកខ្លាំងសម្រាប់អ្នកគាំទ្រ ដែលកំពុងទទួលបានការរសរសើរមិនដាច់ពីមាត់នោះ៕