សោកស្ដាយណាស់! ផលិតកម្ម CUBE ប្រកាសរំសាយក្រុមចម្រៀង CLC ហើយ!
CLC ដែលជាក្រុមចម្រៀងនារីកូរ៉េ ស្ថិតក្នុងផលិតកម្ម CUBE បាន debut នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៥ ជាមួយសមាជិក ៥ នាក់ដែលមានដូចជា Seunghee, Yujin, Seungyeon, Sorn និង Yeeun។ ដោយឡែក កាលពីឆ្នាំ ២០១៦ សមាជិក ២ នាក់ទៀតត្រូវបានបន្ថែមចូលក្នុងក្រុមដោយមានដូចជា Elkie និង Eun-bin។ ប៉ុន្តែសមាជិកបច្ចុប្បន្នគឺមានត្រឹមតែ ៥ នាក់ប៉ុនណោះ។
តែគួរឱ្យសោកស្ដាយ ថ្មីៗនេះ នៅថ្ងៃទី ២០ ខែឧសភា ផលិតកម្ម CUBE បានប្រកាសជាផ្លូវការពីការរំសាយក្រុម CLC។ ដោយនៅក្នុងសំបុត្រទាំងនោះ បាននិយាយថា៖ «ជាដំបូង យើងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះអ្នកគាំទ្រទាំងអស់ចំពោះក្តីស្រឡាញ់ និងបានគាំទ្រចំពោះ CLC ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ។ ដោយសារតែសកម្មភាព និង កាលវិភាគទាំងអស់របស់ CLC បានចប់អស់ យើងសូមជម្រាបជូនថា ប្រតិបត្តិការរបស់ CLC នៅក្នុងផលិតកម្ម CUBE នឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ នេះហើយ»។
គួបញ្ជាក់ផងដែរថា ផលិតកម្មបានកំណត់រយៈពេលរំសាយក្រុមរាងយូរដែរមកហើយ ដើម្បីឲ្យអ្នកគាំទ្រ និង សមាជិកអាចរក្សា ព្រមទាំងបង្កើតការចងចាំល្អៗជាមួយគ្នា៕