មច្ចុរាជគ្មានប្រណី! ក្នុងខែឧសភានេះ ផ្តាច់ជីវិតអ្នកមានគុណតារាចម្រៀងល្បី ៣ រូប ឱ្យចាកចេញគ្មានថ្ងៃជួបវិញ
នៅក្នុងខែឧសភា ឆ្នាំ ២០២២ នេះ គេឃើញមានសិល្បករ សិល្បការិនីជាច្រើនដួងបានប្រកាសដំណឹងមរណភាពរបស់សាច់ញាតិជាទីស្រឡាញ់ ដែលត្រូវព្រាត់ឃ្លាតពីដ្ឋានមនុស្សលោកដោយគ្មានថ្ងសវិលត្រឡប់ ហើយក្នុងចំណោមនោះក៏មានតារាចម្រៀងប្រុសស្រី ៣ ដួង បានបាត់បង់លោកឪពុក ខ្លះក៏បាត់បង់អ្នកម្ដាយជាទីគោរពស្រឡាញ់ចេញពីទ្រូង ចំណែកឯខ្លះក៏បាង់បង់ម្ដងទាំង ២ ក្នុងពេលតែមួយ បន្សល់តែភាពសោកសៅ ក្ដីសោកសង្រេង ក្លាយជាក្មេងកំព្រាគ្មានឪពុកម្ដាយហៅតទៅទៀត។
១- ម្ដាយតារាចម្រៀង ជា សុជាតិ បានទទួលមរណភាពនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២។
២- គឿន នភាល័យ ក្លាយជាកូនកំព្រាឪពុក ខណៈលោកអ្នកមានគុណរបស់តារាចម្រៀងរូបនេះ បានទទួលមរណភាពនៅថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២២។
៣- មរណភាពរបស់ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារីកា ធ្វើឱ្យសិល្បករ សិល្បការិនី និង អ្នកលេងហ្វេសប៊ុកជាច្រើនរន្ធត់ចិត្តអាណិតនាងជាខ្លាំង ដែលត្រូវបាត់បង់អ្នកមានគុណម្ដងទាំង ២ នាក់ត្រឹមមួយប៉ប្រិចភ្នែកនៅថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២២៕