ពពោះបាន ៥ ខែ Due Arisara បង្ហាញឈុតស៊ីអារម្មណ៍យ៉ាងជឿជាក់ នៅកោះម៉ាល់ឌីវ
Due Arisara ជាតារាស្រីតួរងក្នុងរឿងមែនពិត តែមានភ័ព្វសំណាង វាសនាខ្ពស់ក្នុងជីវិតពិត ដោយមកប៉ះស្វាមីជាហាយសូរអភិជន ថ្នាក់ថ្នមនាងមិនឱ្យមានទាស់ចិត្តឡើយ។ ជាពិសេស ក្រោយនាងពពោះ ហាយសូររូបនេះក៏រឹតតែយកចិត្តយកថ្លើមកាន់តែខ្លាំង ផ្គាប់ផ្គុនអមដោយរបស់មានតម្លៃ ថែមទាំងនាំដើរហើរសប្បាយមិនឱ្យស្រ្តេសនោះទេ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ហាយសូរ Sebastian ជាស្វាមីរូបសង្ហា ក៏បាននាំភរិយាសំណព្វចិត្ត និងកូនក្នុងផ្ទៃទៅប្រើប្រាស់ជីវិតសប្បាយហ៊ឺហាររបស់ខ្លួននៅកោះម៉ាល់ឌីវទៀតហើយ ដែលធ្វើឱ្យមានការផ្ទុះច្រណែនមិនស្ទើរឡើយ ព្រោះស្វាមីរូបនេះហាក់ស្រឡាញ់ដឹងចិត្តភរិយាខ្លាំងណាស់។
ដោយឡែក បើក្រឡេកទៅមើល ស្រីស្រស់ Due វិញ គេឃើញថា ទោះបីកូនក្នុងផ្ទៃឈានចូលវ័យ ៥ ខែ និង កាន់តែខ្ទាតធំទៅៗយ៉ាងណាក្តី តែមើលទៅមិនមែនជាឧបសគ្គក្នុងការបង្ហាញភាពសិចស៊ីរបស់នាងឡើយ ពោលគឺអ្នកម្តាយសម័យថ្មីរូបនេះ បានលេងខ្លួនក្នុងឈុតប៊ីគីនីពណ៌ខៀវស្រស់ ឈរ អង្គុយកាច់រាងគ្រប់ស្ទីល ឱ្យស្វាមីថតរូបឱ្យ យ៉ាងមានជំនឿចិត្តតែម្តង។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រឃើញហើយពិតជាអត់នឹកសរសើរមិនបានឡើយ ដោយឃើញពីជីវិតតារាសំណព្វចិត្ត ហាក់កាន់តែមានក្តីសុខ ព្រោះស្វាមីមិនត្រឹមជាអ្នកមានទេ ថែមទាំងល្អខ្លាំងចំពោះនាងទៀតផង៕