ហ្វេនៗរលីងរលោងទឹកភ្នែក ពេលឃើញមឈូសដាក់សព Tangmo ធ្វើរួច សម្រាប់ជូនដំណើរនាងចុងក្រោយ
ជិត ៣ ខែទៅហើយដែលតារាស្រី Tangmo បានឃ្លាយឆ្ងាយពីក្រុមគ្រួសារ មិត្តៗ និង មហាជនជាទីស្រឡាញ់នោះ។ បើទោះបីជាឃ្លាតឆ្ងាយយូរហើយក៏ពិតមែន តែរូប និង ឈ្មោះរបស់នាងនៅតែដក់ជាប់ក្នុងចិត្តអ្នកគ្រប់គ្នាដដែល។
ជាពិសេស សង្សារបណ្តូលចិត្តរបស់នាង Bird តែម្តង ដោយលោកតែងតែបង្ហាញសារនឹករឭកចំពោះសង្សារបណ្តូលចិត្តដែលបានឃ្លាតទៅ នៅលើបណ្តាញ់សង្គមស្ទើរមិនលស់មួយថ្ងៃនោះឡើយ។
យ៉ាងណាមិញ បើងាកទៅមើលថ្ងៃបូជាសព Tangmo ពេលនេះវិញ ក៏កាន់តែកៀកជិតចូលមកដល់ហើយដែរ ដោយសពរបស់នាងនឹងត្រូវបូជានៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។ ស្របគ្នានេះ ងាកទៅមើលមហាជន គ្រួសារ និង មិត្តៗរបស់នាងវិញ គ្រប់គ្នាក៏បានត្រៀមរួចរាល់ហើយសម្រាប់ការជូនដំណើរជាលើកចុងក្រោយនោះ។
មួយវិញទៀត សូម្បីតែមឈូសដាក់សពរបស់នាងដែលគេបានចំណាយពេលធ្វើជាង ១ ខែនោះ ក៏រួចរាល់ហើយដែរ ដោយមានឈ្មោះរបស់នាងឆ្លាក់នៅលើគម្រប អមជាមួយរូបផ្កាដែលនាងចូលចិត្តជាច្រើន។ ងាកទៅមើលមហាជនវិញ គ្រាន់តែឃើញមឈូស និង នឹកឃើញដល់ថ្ងៃជូនដំណើរនាងជាលើកចុងក្រោយភ្លាម ម្នាក់ៗស្ទើរតែគាំង អាណិត និង នឹករឭកដល់នាងយ៉ាងខ្លាំង ដែលស្លាប់យ៉ាងវេទនា សូម្បីតែយុត្តិធម៌ក៏មិនទាន់ទទួលបាន កាន់តែខ្លាំងផងដែរ៕