Num Kanchai និយាយទាំងអួលដើម.ក រឿងមិនបានបំពេញតួនាទីជាឪពុកឱ្យល្អដូចគេ
បើនិយាយដល់រឿងគ្រួសារ ពិធីករល្បីដ៏ល្បីប្រចាំប្រទេសថៃ Num Kanchai និង ភរិយា មានតែកូនស្រីតែម្នាក់គត់។ ហើយលោកពិតជាស្រឡាញ់ថ្នាក់ថ្នមរូបគេខ្លាំងណាស់ តែថ្មីៗនេះ លោកបែរជាចេញមុខមកទម្លាយទាំងអួលដើមក ថាខ្លួនមិនបានបំពេញតួនាទីជាឪពុកបានល្អឡើយ ដោយនៅខ្វះខាតជាច្រើនកន្លែង ធ្វើឱ្យលោកសោកស្តាយ និង មានអារម្មណ៍ថាខុសជាមួយកូនមិនតិចឡើយ។
លោកបានឱ្យដឹងថា លោករវល់ជាមួយការងារខ្លាំងពេក ស្ទើរតែដកខ្លួនមិនរួច ហើយគ្រប់គ្នាក្នុងផ្ទះ គឺមាននាទីរៀងៗខ្លួន។ កូនស្រីលោក គឺត្រូវទៅរៀនបាត់ៗ ចំណែកឯប្រពន្ធរបស់លោកវិញ ក៏ត្រូវមើលថែរក្សាកូន ហើយបើងាកមកលោកវិញ ត្រូវចេញរកលុយ និង ជួយសង្គម ទើបធ្វើឱ្យមិនមានពេលវេលាគ្រប់គ្រាន់ជាមួយក្រុមគ្រួសារ។
កូនស្រីអាយុ ៧ ឆ្នាំទៅហើយ តែលោកមិនមានពេលជូន និងទទួលកូនចេញពីរៀនឡើយ។ ហើយវាជារឿងកម្រណាស់ ដែលលោកបានទៅទទួលគេម្តងៗ។ លោកពិតជាមានអារម្មណ៍ថាពិបាកចិត្ត និង ខុសចំពោះកូនស្រីមិនស្ទើរឡើយ ដែលមិនមានពេលវេលាឱ្យគេគ្រប់គ្រាន់ តែយ៉ាងណាក៏ដោយអ្វីគ្រប់យ៉ាង វាក៏ត្រូវតែដំណើរទៅតាមបរិបទរបស់ជីវិត ដែលយើងបានជ្រើស។ យើងជ្រើសរើសថា មានគ្រួសារ មានការងារ វាក៏ត្រូវតែមកជួបរឿងបែបនេះឯង។
យ៉ាងណាមិញ លោកបានបន្តទៀតថា ពេលនេះ កូនស្រីរបស់លោកហាក់យោគយល់ និង ព្រមទទួលរឿងយករឿងនេះ តែមិនដឹងថា ថ្ងៃមុខនឹងទៅជាយ៉ាងណាទេ។ លោកនឹងព្យាយាមបែងចែកពេលវេលាឱ្យកូន តែវាពិបាកណាស់ ព្រោះសូម្បីតែថ្ងៃឈប់សម្រាកបុណ្យជាតិខ្លះ ក៏លោកមិនបាននៅជាមួយគ្រប់គ្រាន់ដែរ៕