វ័យជ្រេតែស្វីត! Anne និង គូស្នេហ៍បង្ហាញសកម្មភាពសាមញ្ញ តែផ្អែមល្ហែមខ្លាំងក្នុងថ្ងៃកំណើត ហ្វេនៗរមួលខ្លួនព្រាត
ជាង ២០ ឆ្នាំទៅហើយ ដែលគូស្នេហ៍តារាស្រី Anne Thongprasom និង លោក A Tinnabhan បានរស់នៅសាងស្នេហ៍យ៉ាងមានសុភមង្គលជាមួយគ្នានោះ។ ក្នុងនោះដែរ បើទោះបីជាមានវ័យកាន់តែជ្រេរៀងខ្លួនហើយក៏ដោយ តែចំពោះគូស្នេហ៍មួយគូនេះនៅពុំទាន់បើកចិត្តថានឹងកាន់ដៃគ្នាចូលរោងជ័យជាថ្ងៃពិសេសនោះទេ។
ថ្វីដ្បិតតែមិនទាន់មានឈ្មោះជាប្តីប្រព្ធ តែឃើញគូស្នេហ៍មួយគូនេះផ្អែមល្ហែម និង ស្អិតល្មួតមិនចាញ់អ្នករៀបការហើយនោះឡើយ។ ជាក់ស្តែង នៅថ្ងៃកំណើត A Tinnabhan ជាគូស្នេហ៍ ដោយ Anne បានធ្វើឱ្យមហាជនរមួលខ្លួនមិនតិចឡើយ បន្ទាប់ពីគេឃើញ A Tinnabhan អង្គុយសិតសក់ឱ្យនាង ហើយនាងបានព្រលយពាក្យជូនពរថ្ងៃកំណើតគូស្នេហ៍យ៉ាងផ្អែមថា ៖ «រីករាយថ្ងៃកំណើតណ៎ា»។
យ៉ាងណាមិញ រូបភាពប៉ុន្មានសន្លឹកនេះរបស់គូស្នេហ៍អ្នកទាំងពីរ បានធ្វើឱ្យមហាជនផ្តោតសម្លឹងយ៉ាងខ្លាំង និង ប្រាថ្នាចង់បានជីវិតដូច Anne ព្រោះមិនត្រឹមជាតារាល្បី មានការងារល្អ សូម្បីស្នេហ៍ក៏ជួបបុរសយល់ចិត្តទៀត៕