Gavin រំជួលចិត្តអាណិតស្ទើរប្រេះទ្រូង ពេលបើកកាមេរ៉ាឃើញប្រពន្ធបំពេញតួនាទីជាម្តាយល្អ ទាំងកំពុងឈឺខ្លួនឯង
គូស្វាមីភរិយាតារាវ័យក្មេង Gavin និង Pum Pui មើលទៅហាក់កាន់តែមានសុភមង្គលផ្អែមល្ហែមមួយកម្រិតទៀត ក្រោយពីទើបតែបានស្វាគមន៍សមាជិកថ្មី គឺកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃក្នុងជីវិតអាពាហ៍ពិពាហ៍នោះ។
យ៉ាងណាមិញ ប្តីប្រពន្ធទាំងគូនេះ បានបំពេញតួនាទីជាឪពុកម្តាយរបស់ខ្លួនបានល្អណាស់ ពួកគេមើលថែថ្នាក់ថ្នមស្រឡាញ់កូនប្រុសតូចតែមួយ មិនឱ្យខ្វះត្រង់ណាឡើយ ដែលមើលទៅកក់ក្តៅយ៉ាងខ្លាំង។ ដោយឡែក ថ្មីៗនេះ Gavin ក៏បានបញ្ចេញអារម្មណ៍រំជួលចិត្តរបស់ខ្លួនផងដែរ ក្រោយពីឃើញ Pui ជាភរិយាបានខំប្រឹងបំពេញតួនាទីជាម្តាយទាំងដែលខ្លួនកំពុងឈឺ។
ក្នុងនោះ Gavin ត្រូវចេញពីផ្ទះទៅធ្វើការតាមនាទីរាល់ថ្ងៃ តែមានថ្ងៃមួយលោកហាក់នឹកប្រពន្ធ និង កូនពេក ក៏ឆ្លៀតទៅបើកមើលសកម្មភាពរបស់ពួកគេតាមរយៈទូរសព្ទ ដែលចាប់ដោយកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅផ្ទះ។
សកម្មភាពដែលធ្វើឱ្យលោករំជួលចិត្តអាណិតប្រពន្ធជាងគេនោះគឺ Pui មើលកូនយ៉ាងយកចិត្តទុកដាក់ ហើយខណៈដែលនាងកំពុងតែពកូនប្រុសងើបឡើង ស្រាប់តែនាងបានបង្ហាញអាការឈឺខ្នងយ៉ាងខ្លាំង តែក៏នៅតែខំមើលកូនយ៉ាងអស់ពីចិត្ត។
Gavin ក៏បានថតសកម្មភាពនោះទុក រួចយកមកបង្ហោះក្នុងបណ្តាញ IG របស់ខ្លួនផងដែរ ដោយបានភ្ជាប់ជាមួយនឹងយ៉ាងរំជួលចិត្តថា ៖ «នឹកណាស់ ដឹងថាហត់ខ្លាំង តែស៊ូស៊ូណាប្រពន្ធសម្លាញ់»។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជានឹកសរសើរ Pum Pui មិនតិចទេ ព្រោះទឹកចិត្តជាម្តាយរបស់នាងពិតជាកាត់ថ្លៃមិនបានឡើយ៕