អ្នកគាំទ្រលង់នឹងសម្រស់ Yang Mi ពេលលេងខ្លួនឡើងខ្ញង់ ខុសដាច់ពីក្នុងរឿងភាគ
អ្នកគាំទ្រពិតជាបានដឹងមកហើយថា តារាសម្ដែងស្រី Yang Mi ប្រៀបដូចជារាជិនីភាពយន្តរបស់ចិន ដែលមានរូបសម្រស់ភាពទាក់ទាញ សមត្ថភាពគួរឱ្យកោតសរសើរ ស្ទើរតែគ្រប់រឿងដែលនាងបានថតសម្ដែងត្រូវបានទទួលស្គាល់និងគាំទ្រពីទស្សនិកជន។
កន្លងទៅថ្មីៗនេះ តារាស្រីរូបនេះតែងចូលរួមក្នុងព្រឹត្តិការណ៍ម៉ូតធំៗជាច្រើន ហើយរូបថតចូលរួមក្នុងកម្មវិធីរបស់នាង ក៏ត្រូវបានចែកចាយនៅលើបណ្តាញសង្គមផងដែរ។ យ៉ាងណាមិញ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២ Yang Mi ពិតជាធ្វើឱ្យអ្នកគាំទ្ររបស់នាងស្រឡាំងកាំងបំផុត ខណៈបង្ហាញខ្លួនមកជាមួយនឹងស្ទីលបែបនារីទាន់សម័យ ខុសប្លែកដាច់ពីក្នុងរឿងភាគនៅលើទូរទស្សន៍។
ទោះយ៉ាងណា ស្ទីលបែបនេះ បើមើលទៅវាអាចនឹងសាមញ្ញ ប៉ុន្តែឡូយហើយស៊ិចស៊ី ក្នុងឈុតអាវក្រៅពណ៌ខ្មៅ និង អាវកាក់ក្នុងពណ៌ស បញ្ចេញនូវសម្រស់ដើមទ្រូង ស្លៀកជាមួយនឹងខោការ៉ូខៀវ គ្រប់គ្នាបានឃើញហើយពិបាកនឹងទប់ចិត្ត។ ដោយសារ Yang Mi នាងមានរាងស្អាតតាំងពីដើមមកម្ល៉េះ ហើយថែមទាំងមានដៃជើងតូចៗស្រឡូន បើទោះបីជានាងធ្លាប់ឆ្លងកាត់ការសម្រាលកូនហើយក៏ដោយ៕