(វីដេអូ) ខ្លោចផ្សាណាស់! ធារិកា ស្រែកយំខ្លាំងៗរៀបរាប់ត្រឹមតែ ៥ នាទី បាត់បង់អ្នកមានគុណម្ដងទាំងពីរ
មរណភាពរបស់ ឱពុកម្ដាយ សុវត្ថិឌី ធារិកា កំពុងធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសក្នុងសង្គមសិល្បៈទាំងមូល ពិតជាមានសេចក្ដីសោកស្ដាយជាពន់ពេក ជាពិសេសសង្វេគអាណិតខ្លាំងចំពោះ តារាចម្រៀងរូបនេះ និងប្អូនប្រុស ដែលជួបទុកដ៏ធំធេងបាត់បង់មនុស្សជាទីស្រឡាញ់ម្ដងពីរនាក់ត្រឹមតែមួយប៉ប្រិចភ្នែកគ្មានថ្ងៃវិលត្រឡប់។
ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យមហាជន និងអ្នកសិល្បៈ សែនខ្លោចចិត្តអាសូរខ្លាំងដល់ សុវត្ថិឌី ធារិកា ខណៈដែលបានឃើញវីដេអូនៃទិដ្ឋភាពដឹកសពទៅដល់ភ្នំពេញតម្ដល់នៅវត្តស្ទឹងមានជ័យ ដែលឃើញថា សុវត្ថិឌី ធារិកា មានសេចក្ដីសោកសង្រេងខ្លាំងស្រែកយំខ្សោះខ្លួនឱបរៀបរាប់ប្រាប់បងប្អូនអ្នកសិល្បៈ ដែលនាងទ្រហ៊ោយំនិយាយថា ត្រឹមតែ ៥ នាទី ត្រូវបាត់បង់អ្នកមានគុណដល់ទៅ ២ នាក់។
ក្នុងនោះដែរ បើតាមការរៀបរាប់របស់ សុវត្ថិឌី ធារិកា ពីដំណើរនៃហេតុការណ៍គ្រោះថ្នាក់នេះ បានឱ្យដឹងថា ខណៈគ្រួសាររបស់នាងជិះត្រឡប់ពីខេត្តព្រះវិហារវិញ តាមផ្លូវមានសភាពរអិល ដែលប៉ារបស់នាងបើកឡានសឹងតែជ្រុលចង្កូតម្ដងហើយ ប៉ុន្តែក៏បានចូលចាក់សាំង ហើយក៏បន្តធ្វើដំណើរមិនបាន ៥ នាទីពីកន្លែងចាក់សាំងផង ឡានក៏ក្រឡាប់រអិលចូលទៅក្នុងព្រែកតែម្ដង ដែលនាង និងប្អូនប្រុស អាចរើរខ្លួនចេញរួច ប៉ុន្តែមិនអាចជួយម៉ាក់ និងប៉ារបស់នាងបាន ដោយសារឡានជាប់ Lock រហូតបានបណ្ដោយឱ្យអ្នកមានគុណទាំងពីរបាត់បង់ជីវិតពេលនោះទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖