(វីដេអូ) ខ្លោ-.ចចិត្តបំផុត! ទិដ្ឋភាព សុវត្ថិឌី ធារិកា យំឡើងខ្សោះខ្លួន ឱបរៀមច្បងសិល្បៈដង្ហើយរកភាពកក់ក្ដៅ
នៅយប់ថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២២ ម្សិលមិញ សពឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានដឹកមកដល់វត្តស្ទឹងមានជ័យ រាជធានីភ្នំពេញដើម្បីរៀបចំបុណ្យសពតាមប្រពៃណី ដែលក្នុងនោះគេឃើញមានសិល្បករ សិល្បការិនីជាច្រើនបានរង់ចាំទទួលសាកសពនៅវត្ត ក៏ដូចជាចាំជួយចាត់ចែកពិធីបុណ្យ ដើម្បីផ្ដល់ភាពកក់ក្ដៅឱ្យ ធារិកា និង គ្រួសារ។
ងាកទៅទិដ្ឋភាពដឹកសាកសពមកដល់វត្តស្ទឹងមានជ័យវិញ គឺមានសភាពស្រណោះស្រណោកជាពន់ពេក ចំណែកឯ ធារិកា យំរហូតទន់ខ្លួនខ្សោះទឹកភ្នែកឃើញហើយសង្វេគបំផុត ព្រោះក្នុងពេលត្រឹមមួយប៉ប្រិចភ្នែកសោះ នាងត្រូវប្រឈមមុខនឹងការបាត់បង់ដ៏ធំធេងបំផុតក្នុងជីវិត ប្រៀបដូចជាពិភពលោកទាំងមូលបានផ្លាស់ប្ដូរ។
រឿងដែលមហាជនកាន់តែអាណិតរកពាក្យនិយាយមិនចេញ ពេលឃើញទិដ្ឋភាព ធារិកា យំឱបសិល្បកររៀមច្បងទាំងគ្មានកម្លាំងគំហែងក្នុងខ្លួន យំឡើងខ្សោះទឹកភ្នែក រៀបរាប់ទាំងឈឺចាប់គ្មានអ្វីប្រៀបបាន។ សូមទស្សនាវីដេអូ៖