(វីដេអូ) សែនសង្វេគ! ទិដ្ឋភាពសិល្បករ-ការិនី ចាំទទួលស.ពឪពុកម្ដាយ សុវត្ថិឌី ធារិកា ដឹកទៅតម្កល់នៅវត្តស្ទឹងមានជ័យ
នៅវេលាម៉ោង ៨ យប់ ថ្ងៃកើតហេតុគ្រោះថ្នាក់ម្សិលមិញនេះ លោក អ៊ាម វន្នី បានបង្ហោះសារតាមរយៈបណ្ដាញសង្គមរបស់ កញ្ញា សុវត្ថិឌី ធារិកា ធ្វើការជូនដំណឹងឱ្យដឹងថា សពឱពុកម្ដាយរបស់ តារាចម្រៀងស្រីរូបនេះ បានដឹកយកទៅភ្នំពេញវិញហើយ ដើម្បីរៀបចំតម្កល់ធ្វើបុណ្យនៅវត្តស្ទឹងមានជ័យ។
លុះដល់នៅវេលាម៉ោង ១០ យប់ សពក៏បានដឹកទៅដល់វត្តស្ទឹងមានជ័យដែលឃើញថា មានសិល្បករសិល្បការនីជាច្រើន បានធ្វើការជួយរៀបចំកម្មវិធីបុណ្យ និងត្រៀមរងចាំទទួលសពឱពុកម្ដាយរបស់ សុវត្ថិឌី ធារិកា ទាំងសេចក្ដីស្រណោះសង្វេគ ជាពិសេសអាណិតខ្លោចចិត្តដល់ តារាចម្រៀងរូបនេះ ខណៈយំសោកសង្រេងទន់ខ្លួនទាំងបងទាំងប្អូន។
នេះបើតាមរយៈការឡាយវីដេអូរបស់ អ្នកសិល្បៈជាច្រើនបានចូលរួមរំលែកទុក្ខ និងផ្ដល់កម្លាំងចិត្តដល់ សុវត្ថិឌី ធារិកា ដែលបានបង្ហាញពីទិដ្ឋភាពផ្ទាល់ៗពីកន្លែងតម្ដល់សពឱពុកម្ដាយរបស់នាងនៅក្នុងវត្តស្ទឹងមានជ័យ៕
សូមទស្សនាវីដេអូខាងក្រោម៖