ខ្លោចចិត្ត ក្រោយឃើញវីដេអូ សុវត្ថិឌី ធារិកា និង ប្អូនប្រុស ស្រែកយំខ្លាំងៗ រត់ទៅមកមើលសពឪពុកម្ដាយ
ជាដំណឹងដ៏សែនរន្ធត់ចិត្តបំផុត នៅល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រុមគ្រួសាររបស់តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅខេត្តព្រះវិហារ ដែលបណ្ដាលឱ្យឪពុកម្ដាយតារាចម្រៀងរូបនេះ បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់។
ក្រោយទទួលបានដំណឹងដ៏សែនសោកសៅនេះ គេឃើញមានបណ្ដាអ្នកសិល្បៈជាច្រើន ក៏ដូចជាអ្នកលេងហ្វេសប៊ុក បានចូលរួមរំលែកទុក្ខដល់ សុវត្ថិឌី ធារិកា ព្រោងព្រាត ព្រោះថាត្រឹមមួយប៉ប្រិចភ្នែកនាងបានបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទៅ ២ នាក់។
ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យមហាជន ក៏ដូចជាអ្នកសិល្បៈ សែនអាសូរដល់ តារាចម្រៀងស្រី សុវត្ថិឌី ធារិកា ខ្លាំងទៀត ក្រោយឃើញវីដេអូខ្លីមួយបង្ហោះដោយ កញ្ញា សុភ័ក្រ្ត កុសុម៉ា ដែលជាវីដេអូថតពីទិដ្ឋភាពក្នុងមន្ទីរពេទ្យ ដោយ សុវត្ថិឌី ធារិកា បានស្រែកទ្រហ៊ោយំខ្លាំងៗជាមួយប្អូនប្រុស ខណៈម្ដាយឪពុកគេងស្តូកស្ដឹងចាកចេញទៅដោយគ្មានថ្ងៃត្រឡប់ និង កំពុងត្រៀមរៀបចំដឹកសពទៅផ្ទះនៅឯភ្នំពេញវិញ៕
សូមទស្សនាវីដេអូខាងក្រោម៖