កាន់តែអាណិត! ឪពុកម្ដាយ សុវត្ថិឌី ធារិកា ជាមនុស្សស្លូតបូតគួរឱ្យគោរព មិនគួរឆាប់ចាកចេញសោះ
ហេតុការគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ដែលគេស្គាល់ជាក្រុមគ្រួសាររបស់តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា នៅស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឱ្យឪពុកម្ដាយតារាចម្រៀងរូបនេះ បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកសិល្បៈដែលជិតដិតនឹងនាង បានបង្ហោះសាររន្ធត់ចិត្តមិនអាចទទួលយកការព្រោងព្រាត។
ដំណឹងដ៏គួរឱ្យរន្ធត់ និង ក្រៀមក្រំបំផុតនេះ ត្រូវបានមហាជនចែករំលែកតៗគ្នាពេញបណ្ដាញសង្គម ដែលក្នុងនោះមានអ្នកសិល្បៈជាច្រើន និង មហាជនដែលស្គាល់ គាំទ្រនាង បានបង្ហាញការអាណិតអាសូរចំពោះការបាត់បង់ដ៏ធំធេងគ្មានអ្វីប្រៀបបានរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ជាពិសេសទិដ្ឋភាពស្រែកយំហៅឈ្មោះឪពុករបស់នាង បានច្រានទឹកភ្នែកមហាជនឱ្យឃើញហើយក្ដុកក្ដួលអួលដើម-កអាណិត។
រឿងដែលកាន់តែសោកស្ដាយលើសពីការបាត់បង់របស់ សុវត្ថិឌី ធារិកា ក៏មានការបង្ហើបពីអ្នកជិតដិតនឹងគ្រួសារតារាស្រីរូបនេះថា ឪពុកម្ដាយរបស់នាងជាមនុស្សចិត្តល្អ ស្លូតបូតខ្លាំងណាស់ មិនគួរណាឆាប់ចាកចេញយ៉ាងឆាប់រហ័សបែបនេះឡើយ៕