ស្លុតចិត្តណាស់! ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា ជួបគ្រោះថ្នាក់បាត់បង់ជីវិត មុននេះ
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រុមគ្រួសាររបស់តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅខេត្តព្រះវិហារ ដែលបណ្ដាលឱ្យឪពុកម្ដាយតារាចម្រៀងរូបនេះ បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់។
ដំណឹងដ៏គួរឱ្យរន្ធត់ និង ក្រៀមក្រំបំផុតនេះ ត្រូវបានលោក អ៊ាម វន្នី បង្ហោះចែករំលែកនៅលើបណ្ដាញសង្គម ព្រមទាំងរៀបរាប់ទាំងសោកស្ដាយជាពន់ពេលថា ៖ «ឪពុក និង ម្តាយរបស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និង យាយ ផុតគ្រោះថ្នាក់ បងសោកស្តាយការបាត់បងនេះណាស់»។
ក្រោយទទួលបានដំណឹងដ៏សែនសោកសៅនេះ គេឃើញមានបណ្ដាអ្នកសិល្បៈជាច្រើន ក៏ដូចជាអ្នកលេងហ្វេសប៊ុក បានចូលរួមរំលែកទុក្ខដល់ សុវត្ថិឌី ធារិកា ព្រោងព្រាត ព្រោះថាត្រឹមមួយប៉ព្រិចភ្នែកនាងបានបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទី ២ នាក់៕