រ.ន្ធ-ត់ចិត្ត! វីដេអូស្ដែងៗ ទិដ្ឋភាពគ្រួសារ សុវត្ថិឌី ធារិកា ជួបគ្រោះថ្នាក់ក្រឡាប់ឡានតាមផ្លូវត្រឡប់ពីព្រះវិហារ
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រុមគ្រួសាររបស់តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅខេត្តព្រះវិហារ ដែលបណ្ដាលឱ្យឪពុកម្ដាយតារាចម្រៀងរូបនេះ បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់។
ដំណឹងដ៏គួរឱ្យរន្ធត់ និង ក្រៀមក្រំបំផុតនេះ ត្រូវបានលោក អ៊ាម វន្នី បង្ហោះចែករំលែកនៅលើបណ្ដាញសង្គម ព្រមទាំងរៀបរាប់ទាំងសោកស្ដាយជាពន់ពេលថា ៖ «ឪពុក និង ម្តាយរបស់ សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និង យាយ ផុតគ្រោះថ្នាក់ បងសោកស្តាយការបាត់បងនេះណាស់»។
ក្រោយទទួលបានដំណឹងដ៏សែនសោកសៅនេះ គេឃើញមានបណ្ដាអ្នកសិល្បៈជាច្រើន ក៏ដូចជាអ្នកលេងហ្វេសប៊ុក បានចូលរួមរំលែកទុក្ខដល់ សុវត្ថិឌី ធារិកា ព្រោងព្រាត ព្រោះថាត្រឹមមួយប៉ប្រិចភ្នែកនាងបានបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទី ២ នាក់។
យ៉ាងណាមិញ ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានបង្ហោះដោយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ បានជួបហេតុការណ៍គ្រោះថ្នាក់ក្រឡាប់ឡានតាមផ្លូវមកពីព្រះវិហារ ហើយក្នុងវីដេអូនេះ គឺជាវីដេអូហេតុការណ៍ដែលតារាចម្រៀង កញ្ញា សុវត្ថិឌី ធារិកា និង គ្រួសារ បានជួបគ្រោះថ្នាក់នោះឯង។ ទិដ្ឋភាពក្នុងវីដេអូ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមស្លុតចិត្តជាខ្លាំង ខណៈដែលឃើញរូបភាពទទូចអង្វរសុំជំនួយរបស់ សុវត្ថិឌី ធារិកា ពីបងប្អូនប្រជាពលរដ្ឋបានបានឃើញហេតុការណ៍ឱ្យជួយសង្គ្រោះ និង ជូនគ្រួសាររបស់គាត់ទៅមន្ទីរពេទ្យផងដែរ៕ សូមទស្សនាវីដេអូខាងក្រោម៖