មិនធម្មតា! ខួបកំណើតគម្រប់អាយុ ៧០ ឆ្នាំរបស់ម្តាយ Taew រៀបឡើងប្រណីត ដូចពិធីមង្គលការអភិជន
ថ្មីៗនេះ អស់ពីធ្វើឱ្យមហាជនចាប់អារម្មណ៍រឿងស្នេហាដ៏ផ្អែមល្ហែមរបស់នាងជាមួយគូស្នេហ៍ ពេលនេះតារាស្រី Taew Natapohn កំពុងតែធ្វើឱ្យមហាជនចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលទៀតហើយ ខណៈដែលនាងបានរៀបចំថ្ងៃកំណើតគម្រប់ខួប ៧០ ឆ្នាំឱ្យម្តាយជាទីស្រឡាញ់យ៉ាងប្រណីត មិនធ្លាប់មាន។
ទិដ្ឋភាពថ្ងៃកំណើតម្តាយលើកនេះដែរ Taew ហាក់ចំណាយលុយមិនតិចនោះទេ ចំពោះការរៀបចំកម្មវិធីឡើងយ៉ាងអធិកអធម ដើម្បីម្តាយជាទីស្រឡាញ់។ ជាពិសេស បើងាកទៅមើលក្នុងពិធី ជឿជាក់ថា ឃើញហើយលាន់មាត់វ៉ាវតែម្តង ព្រោះក្នុងកម្មវិធីទាំងមូលពោរពេញទៅដោយផ្កាស្រស់ ស្ទើរតែគ្រប់ពណ៌ រីឯតុអាហារ មានការរៀបចំតុបតែងរចនាឡើងប្រណីតគួរឱ្យចាប់អារម្មណ៍។
ទិដ្ឋភាព និង រូបភាពដ៏សែនរីករាយមួយនេះ ពិតជាធ្វើឱ្យមហាជនលួចញញឹម និង មានក្តីសុខជំនួសម្តាយតារាស្រីរាងតូចច្រឡឹង Taew Natapohn ណាស់ ដែលលោកស្រីមិនត្រឹមតែមានកូនស្រីមានចំណេះដឹងខ្ពង់ខ្ពស់ ល្បី ស្អាតនោះទេ តែនាងថែមទាំងកត្តញ្ញូចំពោះអ្នកមានគុណថែមទៀតផង៕