អ៊ឹះ! Zhao Liying ភ័យបុកពោះស្ទុះរត់ពួនទាំងស្ល-.ន់ ពេលសុខៗមានប្រុសមិនស្គាល់មុខម្នាក់ ដេញតាម
កាលពីពេលថ្មីៗនេះ អ្នកនិយមលេងក្នុងបណ្តាញសង្គមចិន មានការជ្រួលច្របល់យ៉ាងខ្លាំង នៅពេលដែលបានឃើញព័ត៌មានមួយបានទម្លាយវីដេអូរបស់តារាសម្ដែងស្រី Zhao Liying ត្រូវបានបុរសមិនស្គាល់មុខម្នាក់ ដើរចូលទៅជិតនាងដេញតាមសួរនាំ ខណៈនាងកំពុងដើរតាមផ្លូវសាធារណៈជាមួយនឹងមិត្តភក្តិ។
ក្នុងនោះ អ្នកគាំទ្ររបស់នាង បានបញ្ចេញមតិប្រតិកម្មជាច្រើន ព្រោះជនមិនស្គាល់មុខនោះជាមនុស្សប្រុស អាចបង្កគ្រោះថ្នាក់បានគ្រប់ពេល ហើយថែមទាំងមិនដឹងថាមានគោលបំណងអ្វីលើនាង។
ខណៈដែលអតីតភរិយាលោក Feng Shaofeng កំពុងដើរលេងទិញអីវ៉ាន់ជាមួយនឹងមិត្តភក្តិនៅតាមផ្លូវ ស្រាប់តែបុរសមិនស្គាល់មុខនោះបានចូលមកជិតអ្នកទាំងពីរ ធ្វើឱ្យ Liying ភ័យស្រឡាំងកាំងមិនដឹងធ្វើយ៉ាងណា ក៏បានរត់ទៅពួននៅពីក្រោយមិត្តរបស់នាង ភ្លាមនោះមិត្តនាងក៏ទាញដៃតារាស្រីរូបនេះដើរយ៉ាងលឿនគេចពីបុរសម្នាក់នោះ។
ឃើញដូច្នេះហើយ ទើបបានជាអ្នកនៅក្នុងបណ្តាញសង្គម ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ Idol ពួកគេ។ ដោយសារតែតារាសិល្បៈភាគច្រើនតែងត្រូវគេតាមដាន ឬធ្វើឱ្យមានរបួសស្នាម ព្រោះតែអ្នកគាំទ្ររោគចិត្ត ប៉ុន្តែនេះជារឿងទូទៅរបស់អ្នកគាំទ្រ C-drama ទៅហើយ៕