Beam Kawee ទម្លាយអាថ៌កំបាំងពិសេស ធ្វើឱ្យខ្លួន និង ភរិយាមានកូនភ្លោះលើកទីពីរ
ថ្មីនេះៗ តារាប្រុស Beam Kawee បានទម្លាយដំណឹងពីការពពោះកូនភ្លោះលើកទីពីររបស់ភរិយាខ្លួន ដែលធ្វើឱ្យមិត្តៗរួមសិល្បៈ និង មហាជនអ្នកគាំទ្រទាំងឡាយ សប្បាយចិត្តនាំគ្នាសម្រុកអបអរសាទរជាហូរហែ។
យ៉ាងណាមិញ Beam ក៏បានចេញមុខមកបង្ហើបឱ្យដឹងពីអារម្មណ៍ខ្លួន ដែលកំពុងតែត្រៀមទទួលសមាជិកថ្មីផងដែរ។ លោកបានឱ្យដឹងថា មូលហេតុដែលចង់មានកូនបន្ថែមទៀត នោះគឺដោយសារតែខ្លួនមានគ្រួសារដែលមានបងប្អូនច្រើន ដូច្នេះទើបមានអារម្មណ៍ថាការមានប្អូនច្រើនវាល្អ និង មានភាពកក់ក្តៅមិនតិចទេ។
Beam បន្តទៀតថា ខ្លួន និង ភរិយាគឺពិបាកក្នុងការមានកូន ទើបនាំគ្នាទៅផ្ញើមេជីវិតញីឈ្មោលរបស់ខ្លួនទុកនៅឯមន្ទីរពេទ្យយូរមកហើយ ហើយចំណែកកូនភ្លោះលើកនេះ គឺក៏បានមកពីការចាក់ផ្សំមេជីវិតនេះផងដែរ។
ក្នុងការពពោះលើកនេះ ភរិយារបស់ Beam ត្រូវត្រួតពិនិត្យក្រូម៉ូសូមជាមុនសិន ដើម្បីបញ្ជាក់ឱ្យដឹងថាវាអាចនឹងមានឱកាសពពោះបានខ្ពស់ ក្រោយពីចាក់មេជីវិតចូល។ ដោយសារតែមានមេជីវិតទុករួចរាល់ហើយ លើកនេះគ្រាន់តែមករដូវភ្លាម ក៏បាននាំភរិយាទៅមន្ទីរពេទ្យ រួចណាត់ថ្ងៃចាក់មេជីវិតតែម្តងមិនចាំយូរឡើយ។
យ៉ាងណាមិញ ចុងក្រោយ Beam ក៏បានទម្លាយអេកូរបស់កូនក្នុងផ្ទៃភរិយាឱ្យឃើញផងដែរ គេមានអាយុសរុបទើបតែ ១២ សប្តាហ៍ប៉ុណ្ណោះ តែមានសុខភាពល្អណាស់ ចំណែកអ្នកម្តាយវិញ គឺហាក់ចាញ់ខ្លាំងខុសពីការពពោះលើកមុន ដោយឆាប់ហត់ ឆាប់ងងុយគេង ថែមទាំងឧស្សាហ៍ឈឺក្បាលទៀតផង៕