សារាយ សក្ខិណា ត្រូវប៉ាន់ខ្លាំង ក្ដាប់ការងារមួយនេះជាប់ តាំងពីនៅលីវរហូតការប្តីមានកូន ២
និយាយដល់តារាសម្ដែង សារាយ សក្ខិណា កន្លងមកនាងត្រូវបានមហាជនចាត់ទុកជាតារាស្រីដែលមានសំណាងមួយរូប ព្រោះនាងមិនត្រឹមតែបានរៀបការជាមួយស្វាមីរូបសង្ហារស់នៅក្នុងជីវភាពធូរធារសប្បាយហ៊ឺហារទេ តែលោកក៏ជាស្វាមីដ៏ល្អ ស្រឡាញ់ថ្នាក់ថ្នមប្រពន្ធ ផ្ដល់ភាពកក់ក្ដៅឱ្យកូនៗ ធ្វើឱ្យគ្រួសារទាំងមូលរស់នៅពោរពេញដោយសុភមង្គល។
ពិតណាស់ សារាយ សក្ខិណា បានរៀបការមានស្វាមី និង ទទួលបានចំណងដៃកូនប្រុសស្រីដល់ទៅ ២ នាក់ តែតារាស្រីដ៏ល្បីល្បាញរូបនេះ ហាក់មិនបាត់បង់ប្រជាប្រិយភាពទាល់តែសោះ ជាពិសេសរូបសម្រស់របស់នាងនៅតែស្អាតភ្លឹងមិនចាស់សោះដដែល ជាពិសេសអ្នកម៉ាក់កូន ២ រូបនេះ នៅតែក្ដោបបានការងារថតសម្អាងការជាប់គ្នារដឹកមិនបាត់មុខសោះ។
សារាយ សក្ខិណា ដ្បិតថាជាអ្នកម៉ាក់កូន ២ ហើយក៏ដោយ ប៉ុន្ដែទម្រង់មុខ ពណ៌សម្បុរ និង រូបរាងរបស់តារាសម្ដែងស្រីរូបនេះ ហាក់ត្រូវប៉ាន់ខ្លាំងខាងផ្នែកថតសម្អាងការ។ តួយ៉ាងថ្មីៗនេះ តារាស្រីដ៏ឆ្នើមខាងលើ បានលេចមុខក្នុងសម្លៀកបំពាក់កូនក្រមុំបែបប្រពៃណីជាថ្មី ធ្វើឱ្យមហាជនផ្ទុះការលើកសរសើរពីភាពសមសួនរបស់នាងព្រោងព្រាត៕
រូបភាព៖ Dee Daniel