ចាំតួ នាងពៀរ និង នាងណយ រឿង «គំនុំព្យាបាទ» ទេ? កន្លងទៅជាង ២២ ឆ្នាំ ម្នាក់ៗដើរដល់ចំណុចនេះ
កាលពីឆ្នាំ ២០០១ រឿងភាគថៃ «គំនុំព្យាបាទ» គឺមានសន្ទុះការគាំទ្រជាខ្លាំង ដោយវាជាចំណីចក្ខុប្លែកអារម្មណ៍មួយ ដែលសាងឡើងជូនទស្សនិកជនឱ្យជាប់ចិត្តតាមដានមិនចង់ដាច់ភាគ។
រឿង «គំនុំព្យាបាទ» គឺជាសាច់រឿងដែលនិយាយពីក្មេងស្រី ២ រូប ម្នាក់ឈ្មោះ ពៀរ ម្នាក់ទៀតឈ្មោះ ណយ ដែលមានចរិតផ្ទុយស្រឡះពីគ្នា មួយស្លូត មួយកាច ម្នាក់ជាកូនអ្នកមាន ម្នាក់ជាកូនអ្នកក្រ ដែលត្រូវបានគេប្តូរក្លែងបន្លំ។
កន្លងទៅជាង ២២ ឆ្នាំមកហើយ អ្នកខ្លះក៏អាចភ្លេចសាច់រឿងអស់ទៅហើយ យ៉ាងណាមិញ ជីវិតបច្ចុប្បន្ន តួនាងពៀរ នាងណយ គឺបែបនេះ៖
១. Aum Patcharapa
Aum បានដើរតួជា នាងពៀរ ដែលមានចរិតកាចឆ្នាសឆ្នើម ជួបគឺទះតប់ និង មានចិត្តឆេវឆាវ។ បច្ចុប្បន្ន Aum មានអាយុ ៤៣ ឆ្នាំ ហើយបានក្លាយជាកំពូលតារាស្រីប្រចាំប្រទេសថៃ ដែលពោរពេញដោយប្រជាប្រិយភាព។
២. Yui Chiranan
Yui បានដើរតួជា នាងណយ ដែលមានចិត្តស្លូតបូត ចេះជួយយកអាសាអ្នកដទៃ និង មានអ្នកចូលចិត្តស្រឡាញ់រាប់អានច្រើន។ កន្លងទៅជាង ២១ ឆ្នាំនេះ Yui មានអាយុ ៤០ ឆ្នាំ ហើយនាងក៏ជាកំពូលតារាស្រីមួយដួងប្រចាំប្រទេសថៃផងដែរ។ Yui បានរៀបការជាមួយតារាប្រុសលោក Tha Thanakorn នៅឆ្នាំ ២០១៩៕