អភិជនមែន! ខួបរៀបការ ៥ ឆ្នាំ Nulek លេងឈុតធំ នាំប្តីទៅកៅឆាយឡានទំនើបស៊េរីថ្មី តម្លៃរាប់សែនដុល្លារ
ប្រិយមិត្តមហាជនប្រាកដជាបានស្គាល់មកហើយ នូវតារាស្រី Nulek ដែលតែងតែលេចមុចជាតួអង្គរាយរងកំប្លុកកំប្លែង នៅក្នុងរឿងភាគថៃល្បីជាច្រើន ជាមួយនឹងសន្ទុះគាំទ្រខ្ពស់នោះ។
បើទោះជាបីជាជីវិតក្នុងរឿង ភាគច្រើន Nulek ជាតួអង្គកំប៉ិកកំប៉ុកក៏ពិតមែន តែនិយាយពីជីវិតក្រៅឆាក គឺនាងហាយសូរហ៊ឺហាមិនចាញ់តារាល្បីៗផ្សេងៗឡើយ ដោយនាងមានទាំងផ្ទះវីឡាប្រណីត មានទ្រព្យសម្បត្តិមិនចេះតិច ដែលទាំងអស់នេះ គឺបានមកពីការខំប្រឹងប្រែងរកស៊ី និង ការប្រឡូកក្នុងសិល្បៈរបស់នាង។
យ៉ាងណាមិញ ថ្មីៗនេះ Nulek មកចាយភាពហ៊ឺហារបស់ខ្លួនម្តងទៀតហើយ ដោយកាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ត្រូវនឹងខួបអាពាហ៍ពិពាហ៍គម្រប់ ៥ ឆ្នាំ របស់នាងជាមួយនឹងស្វាមីសំណព្វចិត្ត តែនាងមិនបាននាំគ្នាចេញទៅញ៉ាំអាហារស្វីតៗដូចគូដទៃឡើយ នាងបែរជាបណ្តើរគ្នាទៅទិញឡានថ្មីវិញ។
ក្នុងនោះ Nulek បានបង្ហោះឱ្យឃើញសកម្មភាពរបស់ខ្លួន និង ស្វាមីបានទៅទទួលឡានថ្មីទំនើបពណ៌ក្រហមម៉ាក Porche របស់ខ្លួន នៅតាមបណ្តាញសង្គមផងដែរ ថែមជាមួយនឹង Caption អរគុណផ្សេងៗយ៉ាងរំជួលចិត្តទៀតផង។ ក្រោយមកក៏មានមិត្តភក្តិជាតារាល្បីៗជាច្រើន ក៏បានចូលមកខមមិនអបអរសាទរ Nulek ផងដែរ ដោយម្នាក់ៗពិតជាសប្បាយចិត្តជំនួសនាងមិនស្ទើរនោះទេ ដែលបានខំប្រឹងតស៊ូរហូតដល់មានថ្ងៃនេះ៕