ផ្អើលអ្នកគាំទ្រ ក្រោយ Mint បង្ហាញស្នាដៃដឹកនាំរឿងជាលើកដំបូង ហើយជាប្រភេទរឿង BL ទៀត
មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ Mint Chalida តារាស្រីវ័យ ២៨ ឆ្នាំ ដែលមានរូបរាងស្រឡូន និយមតែងខ្លួនសិចស៊ីបែបទាន់សម័យ ជាពិសេសគឺជាគ្រាប់ពេជ្រចែងចាំងមួយគ្រាប់របស់ប៉ុស្តិ៍លេខ ៣។
ថ្មីៗនេះ Mint បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាថ្មី ក្រោយពេលនាងបានបង្ហាញស្នាដៃដឹកនាំរឿងជាលើកដំបូង ថែមទាំងជារឿងប្រភេទ BL ទៀត ដោយមានចំណងជើងថា «My Secret Love The Series» ដែលត្រៀមនឹងចាក់ផ្សាយនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។
Mint ក៏បានបញ្ជាក់ឱ្យដឹងដែរថា ៖ «សប្បាយផង រំភើបផង តែក៏សុំផ្ញើស្នាដៃមួយផង សង្ឃឹមថាបងប្អូននឹងចូលចិត្ត ហើយគាំទ្រ។ នេះជាលើកដំបូងដែល Mint បោះជំហានចូលផ្នែកដឹកនាំ ដែលជាតួនាទីថ្មីមួយទៀតដែលខ្ញុំមិនធ្លាប់ធ្វើពីមុន»។
ឃើញបែបនេះ អ្នកគាំទ្រជាច្រើន ក៏បានបញ្ចេញមតិកោតសរសើរ និង គាំទ្រ ដោយគ្រប់គ្នាកំពុងរង់ចាំទស្សនារឿងភាគមួយនេះ ហើយក៏ជូនពរឱ្យ Mint ជោគជ័យក្នុងអាជីពថ្មីមួយនេះ៕