(វីដេអូ) ធ្លាប់តែឃើញធ្វើពិធីករ តែពេល អៀង វិច្ឆ័យ ច្រៀង Cover មួយបទនេះ ពីរោះមិនចាញ់អ្នកអាជីពទេ
ពិធីកររូបសង្ហាប្រចាំកម្មវិធីកម្សាន្ត 3Fun លោក អៀង វិច្ឆ័យ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរទេ បន្ទាប់ពីតារាប្រុសរូបនេះ បានទម្លាយវីដេអូបកស្រាយចម្រៀង Cover មួយបទនៅលើបណ្ដាញសង្គមហ្វេសប៊ុកក្រោមចំណងជើងថា «នឹកខ្លាំងណាស់»។
កន្លងមកតារាប្រុស អៀង វិច្ឆ័យ ច្រើនតែបង្ហាញទេពកោសល្យសិល្បៈផ្នែកសម្ដែង និង ពិធីករធ្វើឱ្យមហាជនកោតសរសើរ ដោយឡែកស្រាប់តែពេលនេះប្រុសសង្ហាមុខមានមន្តស្នេហ៍ខាងលើ បានបង្ហើរសំនៀងម្ដង ឃើញថាពីរោះមានទឹកដមមិនធម្មតាទេ។
ការបង្ហាញទេពកោសល្យផ្នែកសិល្បៈថ្មីមួយទៀតនេះរបស់ អៀង វិច្ឆ័យ ធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ ព្រមទាំងបញ្ចេញយោបល់លើកសរសើរថាលោកច្រៀងបានពីរោះណាស់។ សូមទស្សនាវីដេអូខាងក្រោម ៖