អ៊ឹះ! ព្រមរៀបការនឹង Mark មែន តែ Kimberly បែរនិយាយលះៗមិនហ៊ានយកកូន ព្រោះហេតុផលនេះ
ដំណឹងនៃការសុំរៀបការរបស់តារាប្រុស Mark Prin ដែលលុតជង្គង់បំពាក់ចិញ្ចៀនឱ្យ Kimberley នៅឯប្រទេសស្វីស កាលពីថ្ងៃទី ២១ ខែមេសា កន្លងទៅនេះ ហាក់រីកសាយភាយ ធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រត្រេកអរជាខ្លាំង ក្រោយរង់ចាំដំណឹងនេះមកអស់ពេលជាង ៨ ឆ្នាំមកនេះ។
ជុំវិញដំណឹងដ៏សែនរំភើបចិត្តមួយនេះដែរ ឃើញថាមានមហាជន និង មិត្តៗក្នុងសិល្បៈមិនតិចនោះទេ ដែលបានសម្តែងក្តីរំភើបជំនួសនាងដែលបានសម្រេចតាមបំណងប្រាថ្នាយ៉ាងធំនៅក្នុងជីវិត ក្រោយពេលរង់ចាំអស់ជាច្រើនឆ្នាំនោះ។
ដោយឡែក អ្វីដែលកាន់តែពិសេស ក្រោយមិត្តប្រុសសុំរៀបការមិនបានប៉ុន្មាន Kimberley ក៏មានឱកាសឡាយជាមួយនឹងតារាស្រី Noey Chotika ដោយបានទម្លាយពីអារម្មណ៍ពិតជាច្រើននៅក្នុងថ្ងៃដែលមិត្តប្រុសសុំនាងរៀបការប្រាប់ដល់មហាជនអ្នកគាំទ្ររបស់នាង។
ក្នុងនោះ នាងក៏បានឆ្លើយសំណួរយ៉ាងចាក់ដោយមួយខណៈពេលតារាស្រី Noey Chotika សួរទៅកាន់នាងថា ៖ «ការហើយភ្លាមតើ Kimberley គិតនឹងមានកូនតែម្តង ឬ យ៉ាងណា?»។ ខណៈពេលនោះ Kimberley ឆ្លើយទៅកាន់ Noey Chotika ទាំងញញឹមថា ៖ «មិនហ៊ានយកទេ ខ្លាចស្វាមីស្រឡាញ់កូនជាង»។
យ៉ាងណាមិញ គ្រាន់តែបានឮដូច្នេះមិនត្រឹមតែធ្វើឱ្យមហាជនអ្នកគាំទ្រគូស្នេហ៍របស់នាងទេដែលលួចញញឹម តែជឿជាក់ថាគូស្នេហ៍របស់នាង Mark ដែលកំពុងតែស្តាប់ក៏លួចញញឹមបិទមាត់មិនជិតដូចគ្នាដែរ៕