ផ្អែមអ្វីម្ល៉េះ! ថ្ងៃខួបកំណើតប្តី អ្នកម៉ាក់កូនមួយ Sririta ពោលពាក្យជូនពរប៉ុន្មានម៉ាត់ស្វីតខ្លាំង ហ្វេនៗញញឹមខ្ជិប
អាចនិយាយបានថា គូស្វាមីភរិយាតារាថៃ Sririta និង ហាយសូរ Korn គឺជាគូស្វាមីដែលផ្អែមល្ហែមល្អូកល្អិនមួយក្នុងចំណោមគូដទៃក្នុងសិល្បៈថៃ ជាពិសេសក្រោយពេលមានចំណងដៃអាពាហ៍ពិពាហ៍ គឺកូនប្រុសមួយរូបដែលឈ្មោះថា Gavin។
នៅថ្ងៃទី ៥ ខែឧសភា ដែលត្រូវជាថ្ងៃកំណើតស្វាមីសំណព្វចិត្តនោះ Sririta មិនភ្លេចសោះឡើយ ដោយនាងបានបង្ហោះសារជូនពរយ៉ាងផ្អែមល្ហែមថា ៖ «រីករាយថ្ងៃកំណើតស្វាមីជាទីស្រឡាញ់ Korn Narongdej អរគុណដែលបានកើតមក ដែលធ្វើឱ្យអូនបានរស់នៅជាមួយបង។ បងគឺជាស្វាមីដ៏ពូកែអស្ចារ្យ និង ជាឪពុកល្អមួយរូបរបស់កូនប្រុស Gavin។ សូមជូនពរឱ្យបេះដូងបងពោរពេញតែភាពរីករាយ និង មានតែក្តីស្រឡាញ់ដូចដែលបងផ្តល់ឱ្យអូន»។
ក្រោយឃើញសារបែបនេះ អ្នកគាំទ្រជាច្រើនក៏ហាក់រមួលខ្លួន និង អៀនជំនួស ព្រោះមើលទៅគូនេះផ្អែមល្ហែមណាស់ បើទោះមានកូនមួយហើយក្តី។ ជាពិសេសក៏មានអ្នកបញ្ចេញមតិជូនពរជាច្រើនដល់ហាយសូរ Korn ក្នុងថ្ងៃខួបកំណើតផងដែរ៕
ប្រភព៖ Teenee