Vill Wannarot ទម្លាយត្រង់ៗ ធ្លាប់កែកុនមុខដោយវិធីនេះ ក្រោយត្រូវគេសួរសំណួរមួយ
អាចនិយាយបានថា Vill Wannarot ជាតារាស្រីម្នាក់ ដែលឈរជើងនៅក្នុងរង្វង់សិល្បៈថៃយូរណាស់មកហើយ ចំណែកសម្រស់របស់នាងវិញ មើលទៅក៏ហាក់រឹតតែស្អាតប្លែកពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែការចេះថែរក្សា និង ការកែកុនតិចតួចបន្ថែមនោះឯង។
យ៉ាងណាមិញ ថ្មីៗនេះ ស្រីស្រស់ Vill Wannarot ក៏បានរំឭកទៅដល់អនុស្សាវរីយ៍ កាលដែលទើបតែឈានជើងចូលវិស័យសិល្បៈរបស់ខ្លួនតាមរយៈរូបភាពមួយសន្លឹកផងដែរ ក្រោយពីត្រូវគេសួរសំណួរមួយ។
ក្នុងនោះ នៅតាមបណ្តាញ IG របស់នាង Vill Wannarot ត្រូវបានមហាជនអ្នកគាំទ្រសួរថា តើនាងចូលសិល្បៈនៅឆ្នាំណា ស្រាប់តែនាងតបទៅវិញ ដោយរូបភាពរបស់ខ្លួនកាលនៅមិនទាន់កែមុខកែមាត់ ព្រមជាមួយនឹង Caption បែបលេងសើចថា ៖ «នៅឆ្នាំ ២០០៨ រឿងដំបូង «Kaew Lom Phet» កាលនៅសម័យមិនទាន់ស្គាល់ការចាក់ Botox»។
យ៉ាងណាមិញ សកម្មភាពមួយនេះ Vill Wannarot ហាក់មិនខ្ចីលាក់បាំង ព្រមទាំងប្រាប់ត្រង់ៗតែម្តងថា មុខមាត់របស់នាងសព្វថ្ងៃគឺបានមកពីការកែកុន ឬ ការចាក់ Botox នោះឯង ចំណែកមហាជនអ្នកគាំទ្រក៏រឹតតែពេញចិត្តទៅទៀត ក្រោយតារាសំណព្វរបស់ខ្លួនហ៊ានទម្លាយត្រង់ៗផាំងបែបនេះពីសម្រស់របស់ខ្លួន៕