ផ្ទុះការស៊ែរពេញហ្វេសប៊ុក! តារាសម្ដែងប្រុសស្រី ៣ រូប បង្ហាញអំណាចនៃក្បាច់គុនល្បុក្កតោខ្មែរ
នៅលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចែករំលែកនូវរូបថតជាច្រើនសន្លឹករបស់តារាប្រុសស្រី ៣ រូប ដែលបានពួតដៃគ្នាស្លៀកសម្លៀកបំពាក់ល្បុក្កតោខ្មែរ បង្ហាញពីភាពក្លាហាន រឹងមាំ ម៉ោះមុត ក្នុងនាមជាកូនខ្មែរស្នងមរតកពីបុព្វបុរសក្នុងសម័យដើម។
តារាសម្ដែង ពេជ្រ ចរណៃ និង តារាសម្ដែងប្រុសរូបសង្ហាសាច់ដុំមាំ ២ រូបទៀត បានបង្ហាញខ្លួនដោយស្លៀកពាក់បែបអ្នកហាត់គុនល្បុក្កតោខ្មែរ ថតបង្ហាញទឹកមុខមានអំណាចខ្លាំងបង្ហោះនៅលើគណនីហ្វេសប៊ុក ឃើញថាតែមិនប៉ុន្មានម៉ោងក៏មានអ្នកចូលចិត្ត និង ស៊ែរព្រោងព្រាតបន្តកន្ទុយគ្នា។
ក្នុងនោះក៏មានអ្នកបញ្ចេញយោបល់ស្ដែងពីភាពមោទកខ្លាំងចំពោះសិល្បករ-ការិនីខ្មែរយើង ដែលស្រឡាញ់ ថែរក្សា ក៏ដូចជាផ្សព្វផ្សាយឱ្យកូនខ្មែរយើងបានស្គាល់ បានដឹង បានឮពីក្បាច់គុនល្បុក្កតោខ្មែរយើងឱ្យកាន់តែទូលំទូលាយ៕
រូបភាព៖ Chhem Phearin