ចំរើន សុភ័ក្រ្ត ជះសម្រស់ស្អាតខ្លាំង ពេលតែងខ្លួនគ្រងឈុតប្រពៃណីខ្មែរ
ថ្មីៗនេះ រូបភាពបីសន្លឹករបស់តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា ចំរើន សុភ័ក្ត្រ ទទួលបានការចាប់អារម្មណ៍ពីមហាជនខ្លាំង ដែលឃើញបង្ហោះលើបណ្ដាញសង្គមរបស់ជាងផាត់មុខម្នាក់ បង្ហាញពីការតុបតែងខ្លួនរបស់តារាចម្រៀងរូបនេះគ្រងឈុតប្រពៃណីខ្មែរបុរាណយ៉ាងស្រស់ស្អាតសមសួនសម្រាប់ត្រៀមថតបទចម្រៀង។
ពិតណាស់ ជាមួយនឹងការតុបតែងខ្លួនក្នុងឈុតប្រពៃណីបុរាណមួយនេះ ចំរើន សុភ័ក្ត្រ កំពុងធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់នាងមានការសរសើរខ្លាំងជាមួយនឹងរូបសម្រស់ក្នុងឈុតបុរាណដ៏ល្អឯករំលេចដោយគ្រឿងអលង្ការខ្មែរ រួមផ្សំនឹងសម្រស់ផូរផង់ ធ្វើឱ្យនាងជះសម្រស់ស្អាតប្លែកទាក់ភ្នែកខ្លាំងតែម្ដង។
រូបភាពទាំងនេះដែរ កំពុងតែត្រូវបានមហាជនចែករំលែកភ្ជាប់ជាមួយនឹងពាក្យពេចន៍សរសើរគ្រប់គ្នាជាមួយនឹងរូបសម្រស់ដ៏ប្លែករបស់ តារាចម្រៀងរូបនេះ ក្នុងឈុតប្រពៃណីដ៏ល្អឯកនេះផងដែរ៕