ទន់ជង្គង់ស្រ៊ឹប! គ្រាន់តែ Bambam តែងខ្លួនចូលសម្ភាសកម្មវិធីមួយភ្លែត ចាយជិតកន្លះលានដុល្លារ
រំឭកទៅកាលពីឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀង K-POP សមាជិកក្រុម GOT7 ដែលមានសញ្ជាតិថៃ Bambam បានចូលខ្លួនផ្តល់បទសម្ភាសជាមួយកម្មវិធីល្បីឈ្មោះ Hone Krasae ដែលមានលោក Num Kanchai ជាពិធីករ។
ក្នុងកិច្ចសម្ភាសនោះ Bambam បានលើកយកពីបទពិសោធជីវិត ជាមួយការងារបច្ចុប្បន្នដែលលោកកំពុងល្បីល្បាញ បានចេញច្រៀងលើឆាកអន្តរជាតិធំៗ ហើយថែមទាំងទទួលបានការស្រឡាញ់គាំទ្រពីសំណាក់ហ្វេនៗជុំវិញពិភពលោក។
បើក្រឡេកទៅមើលឈុតដែល Bambam ស្លៀកពាក់ចូលរួមកម្មវិធីសម្ភាសថ្ងៃនោះវិញ គឺឃើញថាសមសួនជាខ្លាំង ជាមួយឈុតអាវធំមានក្រឡាពណ៌សលាយប្រផេះ ដែលមើលទៅមិនឡូយឆាយពេក ក៏មិនសាមញ្ញពេក។
បន្ថែមពីនេះគេបានរកឃើញថាឈុតដែល Bambam ស្លៀកគឺមានតម្លៃថ្លៃមិនធម្មតាទេ ដោយ៖
– អាវធំជាប្រភេទ Saint Laurent Paris តម្លៃប្រមាណ ៩០ ៧០០ បាត (ប្រមាណជាង ២ ៧០០ ដុល្លារ)។
– ខោជើងវែងតម្លៃប្រមាណ ៤០ ០០០ បាត (ប្រមាណ ១ ១៩០ ដុល្លារ)។
– នាឡិកាម៉ាក JACOB AND CO ប្រភេទ Astronomia Solar Planets – Zodiac Watch តម្លៃប្រមាណ ១៤ លានបាត (ប្រមាណ ៤១ ម៉ឺនដុល្លារ)។
– និង ចិញ្ចៀន Cartier Love Ring Diamond Paved Rose Gold តម្លៃប្រមាណ ៣១៦ ០០០ បាត (ប្រមាណ ៩ ៣៩០ ដុល្លារ)។
សរុបទាំងអស់ប្រមាណជាង ៤២៣ ២៨០ ដុល្លារ៕