មិនគួរឱ្យជឿ! Kratae ប៊ិះក្លាយជាជនទី ៣ ធ្វើឱ្យ Siwat និង ភរិយាស្ទើរមិនបានរៀបការនឹងគ្នា
មានមនុស្សម្នាមិនតិចនាក់នោះទេ ដែលកំពុងតែលួចច្រណែនគូស្វាមីភរិយារបស់ពិធីករប្រុសលោក Siwat និង តារាសម្តែងស្រី Amy Klinpratoom នោះ ដោយសាមីភរិយាមួយគូនេះ តែងតែបង្ហាញភាពផ្អែមល្ហែមបង្អួតមហាជនឱ្យលួចច្រណែនស្ទើរតែមិនលស់ថ្ងៃឡើយ។
ទោះបីជារៀបការអស់រយៈពេល ៧ ឆ្នាំ ហើយពុំទាន់ទទួលបានកូនជាចំណងដៃដូចគេក៏ពិតមែន តែស្វាមីភរិយាតារាមួយគូនេះ តែងតែបង្កើតសុភមង្គលឱ្យខ្លួនឯងប្រៀបបីដូចទើបរៀបការថ្មីថ្មោងអ៊ីចឹងដែរ រហូតធ្វើឱ្យអ្នកគាំទ្រចាប់ក្រសែភ្នែកតាមដានជីវិតគ្រួសាររបស់អ្នកទាំងពីរស្ទើរតែមិនឱ្យរំលង។
ដោយឡែក អ្វីដែលស្ទើរតែពុំគួរឱ្យជឿនោះ មុនពេលអ្នកទាំងពីររៀបការក្លាយជាប្តីប្រពន្ធពេញសិទ្ធិ ពោលគឺខណៈពេលដែល Amy និង Siwat នៅជាគូស្នេហ៍នឹងគ្នា ពេលនោះស្រាប់តែបែកធ្លាយរូបភាពស្និទ្ធស្នាលរបស់ Siwat និង តារាចម្រៀងស្រី Kratae ឡើងមកពេញបណ្តាញសង្គម ដោយមានការស៊ារចែករំលែកជាច្រើននាពេលនោះ រហូតធ្វើឱ្យមហាជនសង្កត់ធ្ងន់ទៅលើតារាចម្រៀងស្រី Kratae ថាជាជនទីបីធ្វើឱ្យ Amy និង Siwat ស្ទើរតែបែកគ្នា។
ទោះជាយ៉ាងណា ក្រោយលេចឮដំណឹងដ៏កក្រើកមួយនេះភ្លាម តារាចម្រៀងស្រី Kratae ក៏បានចេញមុខបញ្ជាក់នៅចំពោះមុខមហាជនថា នាងមិនបានជាជនទី ៣ ធ្វើឱ្យគូស្នេហ៍របស់ Amy និង Siwat មានបញ្ហាឡើយ។ ចំណែកលោក Siwat ក៏បានចេញមុខមកបដិសេធដូចគ្នាថា មិនមែនជាការពិតឡើយ គ្រាន់តែជាមនុស្សធ្លាប់ស្គាល់គ្នាតែប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ពេលនេះរឿងរ៉ាវអាស្រូវទាំងអស់នោះមិនបានបំបែកចំណងស្នេហ៍របស់ពិធីកររូបសង្ហា និង តារាសម្តែងស្រី Amy ឱ្យមានបញ្ហាឡើយ ព្រោះមកទល់ពេលនេះអ្នកទាំងពីរកំពុងតែមានសុភមង្គល ធ្វើឱ្យអ្នកគាំទ្រកំពុងតែលួចច្រណែនទៀតផង៕
ប្រភព៖ shw98