អម្ពរ ទេវី ជាតារាភាពយន្តជើងចាស់ ដែលមហាជនលើកសរសើរ តាំងពីក្មេងដល់វ័យ ៥០ ឆ្នាំប្លាយ
តារាភាពយន្តជើងចាស់ ដែលត្រូវមហាជនស្គាល់ពីគ្រប់ស្រទាប់ អ្នកនាង អម្ពរ ទេវី តែងទទួលបានពាក្យកោតសរសើរយ៉ាងច្រើនរាប់មិនអស់ ពីសំណាក់មហាជនអ្នកគាំទ្រ ទៅលើទេពកោសល្យផ្នែកសិល្បៈ ភាពប៉ិនប្រសប់ក្នុងការសម្ដែង ចរិយាចេះបន់បែនទៅតាមសាច់រឿង ទោះសម្ដែងជាតួអង្គស្លូត តួអង្គកាចឆ្នាស់ឆ្នើម តួកម្សត់ទឹកភ្នែក អ្នកនាង អម្ពរ ទេវី អាចសម្ដែងបានយ៉ាងល្អបានគ្រប់ទម្រង់យ៉ាងស្ទាត់ជំនាញ។
ក្រៅពីមានទេពកោសល្យផ្នែកសិល្បៈសម្ដែងលើសគេ រឿងមួយទៀតដែលអ្នកនាង អម្ពរ ទេវី តែងឮចេញពីមាត់ស្រទាប់មហាជនក្មេងចាស់ប្រុសស្រី នោះគឺ រូបសម្រស់ដ៏ល្អឯកតាំងពីនៅក្រមុំរហូតរៀបការមានប្ដីមានកូន មកដល់ពេលនេះអ្នកនាងចំណាស់ ៥០ ឆ្នាំប្លាយហើយ ក៏អាចរក្សាផ្ទៃមុខស្រស់ស្អាត សាច់ឈាមចាំស្អាត មិនប្រែប្រួលចាស់ជ្រីវជ្រួញខ្លាំងទៅកាន់អាយុទាល់តែសោះ។
មកដល់វ័យ ៥១ ឆ្នាំ តារាភាពយន្តជើងចាស់ អ្នកនាង អម្ពរ ទេវី ក៏បានក្លាយជាលោកយាយគេហើយនោះ នៅតែទទួលបានពាក្យលើកសរសើរពីរូបសម្រស់រាល់ពេលដែលអ្នកនាង បានបង្ហោះរូបថតបង្ហាញពីជីវិតឯកជន រស់នៅយ៉ាងមានក្ដីសុខនៅលើទឹកដីសហរដ្ឋអាមេរិកដែលជាទឹកដីប្រាក់ដុល្លារ ស្ដែងពីភាពស៊ីវិស័យគួរឱ្យសរសើរ៕